មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ ស្របពេលភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅរាលដាលនៅក្នុងប្រទេសព័រទុយហ្គាល់ភាគកណ្ដាល និងខាងជើង កាលពីថ្ងៃចន្ទសប្ដាហ៍នេះដោយបង្ខំជម្លៀសមនុស្សចេញពីភូមិឋានជាច្រើន បិទផ្លូវហាយវ៉េ និងសុំជំនួយពីសហភាពអឺរ៉ុប ឲ្យបញ្ជូនយន្តហោះទម្លាក់ទឹកច្រើនគ្រឿងបន្ថែមទៀត។

ស្ថានភាពពោពេញដោយគ្រោះថ្នាក់បំផុតនៅក្នុងស្រុកអាវ៉េរ៉ូ (Aveiro)ភាគឦសាន ជាទីដែលចំហេះព្រៃបានឆេះរាលដាលដល់តំបន់ដាច់ស្រយាលនានានៃទីប្រជុំជន អាល់ប៊ើហ្គារៀ អាវ៉េលហា (Albergaria-a-Velha) និងបានឆេះបំផ្លាញលំនៅឋានមួយចំនួន។

ក្រុមអ្នកពន្លត់អគ្គិភ័យជាង១.១០០នាក់ កំពុងព្យាយាមពន្លត់អណ្ដាតភ្លើង ។នគរបាលបានបិទផ្លូវហាយវ៉េដ៏សំខាន់មួយរវាង ទីក្រុង លីសបោន (Lisbon) និងទីក្រុង ផរតូ(Porto) ខណៈចំហេះព្រៃមួយចំនួនគ្រប់គ្រងលេងបាន នៅភាគកណ្ដាលនិងខាងជើងប្រទេសនេះ។
នគរបាលនិយាយថា ក្រុមមន្ត្រីបានប្រទះឃើញសាកសពបុរសម្នាក់ ដែលទំនងជាធ្វើការឲ្យក្រុមហ៊ុនរុក្ខប្រម៉ាញ់ក្បែរនោះ។
នៅក្នុងតំបន់ដដែលនោះ មនុស្សម្នាក់ផ្សេងទៀត បានស្លាប់ដោយសារគាំងបេះដូង នៅពេលឃើញភ្លើងឆេះរាលដាលមកជិត ហើយមនុស្ស២នាក់ផ្សេងទៀតរងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមអាជ្ញាធរនិយាយថា ពួកគេបានបញ្ជូនយន្តហោះទម្លាក់ទឹក១២គ្រឿង ដើម្បីពន្លត់អណ្ដាតភ្លើងយ៉ាងហោចណាស់២០កន្លែងទូទាំងប្រទេស៕