លោកTrump បន្តវោហាសាស្ត្រដ៏ក្តៅគគុករបស់ខ្លួន បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើកទីពីរ

2024/09/17 07:00:55 pm        184

រយៈពេលមួយថ្ងៃបន្ទាប់ពីអ្វីដែលហាក់ដូចជាការប៉ុនប៉ងធ្វើឃាតលើកទីពីរក្នុងរយៈពេលត្រឹមតែពីរខែ យុទ្ធនាការរបស់លោក Donald Trump និងសម្ព័ន្ធមិត្តបាននិយាយថា លោកនឹងបន្តធ្វើយុទ្ធនាការនៅសប្តាហ៍នេះតាមការគ្រោងទុក ហើយក៏ប្រហែលជាបន្តលេងកីឡាវាយកូនហ្គោលទៀតដែរ។

លោក Trump បានជួបជាមួយប្រធានស្តីទីសេវាសម្ងាត់អាមេរិកនៅឯនិវេសនដ្ឋានក្នុងក្រុង Palm Beach រដ្ឋ Florida របស់លោក និងបានផ្តល់បទសម្ភាសន៍ឱ្យប្រព័ន្ធផ្សព្វផ្សាយ ហើយបានលើកឡើងពីឧប្បត្តិហេតុនេះម្តងប៉ុណ្ណោះនៅលើបណ្ដាញសង្គម Truth Social។

លោកបានអះអាងដោយគ្មានភ័ស្តុតាងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា ខ្មាន់កាំភ្លើងដែលជាប់សង្ស័យ បានធ្វើសកម្មភាពមកពីឥទ្ធិពលនៃ «ភាសាបញ្ឆេះកំហឹងដ៏ខ្លាំងក្លា» របស់បក្សប្រជាធិបតេយ្យ ដែលបន្ទាប់មកលោកក៏បានប្រើវោហាសាស្ត្រដ៏ក្តៅគគុករបស់ខ្លួននៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Trump បានសរសេរក្នុងការបង្ហោះថា «ដោយសារវោហារសាស្ត្ររបស់ក្រុមកុម្មុយនិស្តឆ្វេងនិយមទាំងនោះ ទើបធ្វើឱ្យគ្រាប់កាំភ្លើងហោះផ្ដេសផ្ដាស ហើយនឹងកាន់តែអាក្រក់ទៅៗ!»។

បន្ថែមពីលើការអំពាវនាវរៃអង្គាសថវិកា យុទ្ធនាការរបស់លោកក៏បានបញ្ជាក់បន្ថែមពីការអត្ថាធិប្បាយមុនៗដោយបេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris លោកប្រធានាធិបតី Joe Biden និងអ្នកប្រជាធិបតេយ្យផ្សេងទៀត ដែលយុទ្ធនាការលោក Trump បាននិយាយថាបានជំរុញឱ្យអ្វីដែលទំនងជាការប៉ុនប៉ងធ្វើឃាតនេះកើតឡើង។

គួររម្លឹកថា លោកស្រី Harris និងអ្នកប្រជាធិបតេយ្យផ្សេងទៀតបានចាត់ទុកលោក Trump ថាជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលនាំទៅដល់ការវាយលុកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm