សិស្សបឋមសិក្សាថ្នាក់ទី៦ ចាប់ផ្ដើមប្រឡងបញ្ចប់ឆ្នាំ ដើម្បីបន្តសិក្សាអនុវិទ្យាល័យ

2024/09/17 09:07:51 pm        187

សិស្សបឋមសិក្សាថ្នាក់ទី ៦ នៅក្នុងឆ្នាំសិក្សា២០២៤នេះ ចាប់ផ្ដើមប្រឡងតេស្តស្តង់ដាដំណាច់ឆ្នាំ ដើម្បីជ្រើសរើសសិស្សដែលប្រឡងជាប់ អាចឡើងទៅបន្តសិក្សានៅអនុវិទ្យាល័យថ្នាក់ទី៧ ខណៈសិស្សដែលប្រឡងធ្លាក់ត្រូវរៀនត្រួតថ្នាក់ទី៦ដដែល។

ចំពោះក្របខណ្ឌ រាជធានីភ្នំពេញ គ្រប់បឋមសិក្សាទាំងអស់ បានរៀបចំការ​ប្រឡង​តេស្ត​ស្តង់ដា​ដំណាច់​ឆ្នាំ​ថ្នាក់ទី៦ ឡើងថ្នាក់ទី៧ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការ​ប្រឡង​ធ្វើ​ឡើង​រយៈ​ពេល​ពេញមួយថ្ងៃ ជាការទទួលខុសត្រូវ ជាការរៀបចំផ្ទាល់ដោយសាលាបឋមសិក្សានីមួយៗ ទាំង​ការតាក់តែងវិញ្ញាសា ការដំណើរការប្រឡង ក៏ដូចជាការធ្វើកំណែ និងការប្រកាសលទ្ធផល។

លោក សូ ធី ជានាយកសាលាបឋមសិក្សាចតុមុខ លើកឡើងឱ្យដឹងថា ការប្រឡង​នេះ​ជា​ការ​ប្រឡង​សំខាន់ ដែលសិស្សថ្នាក់ទី ៦ទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមប្រឡងជាដាច់ខាត។ ចំពោះ​លទ្ធផល ក៏ជាការសម្រេចជោគវាសនា ឡើងថ្នាក់ ឬត្រូវរៀនត្រួត​ថ្នាក់​របស់​សិស្ស​នីមួយ​ៗ​ផង​ដែរ។ ការប្រឡងនេះរៀបចំឡើងដូចទៅនឹង ការប្រឡងសញ្ញាបត្របឋមភូមិ ក៏ដូចជាការ​ប្រឡង​សញ្ញាបត្រទុតិយភូមិផងដែរ។

សូមជម្រាបថា ការប្រឡងដែលរៀបចំឡើងនៅថ្ងៃនេះ មាន ៥វិញ្ញាសា។ វិញ្ញាសាទាំងនេះ រួមមាន តែង​សេចក្ដី វិទ្យាសាស្ត្រអនុវត្ត សរសេរតាមអាន គណិតវិទ្យា និងសិក្សាសង្គម។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសេចក្ដីណែនាំ ស្ដីពី ការពង្រឹង​យន្តការ​ធ្វើ​តេស្ត​រង្វាយ​តម្លៃ​សិស្ស​នៅ​តាមគ្រឹះស្ថានសិក្សាអប់រំចំណេះដឹងទូទៅសាធារណៈថា សាលារៀនត្រូវ​ធ្វើ​តេស្ត​ស្តង់​ដា​ដំណាច់​កម្រិតបឋមសិក្សា។ វិញ្ញាសា ត្រូវគ្របដណ្តប់ខ្លឹមសារដែលសិស្សបានសិក្សានៅ កម្រិត​បឋម​សិក្សា​កម្រិតខ្ពស់។ គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ ត្រូវយកលទ្ធផល​តេស្ត​ស្តង់ដា​ដំណាច់​កម្រិត​ប​ឋមសិក្សានេះ ធ្វើជា មូលដ្ឋាន ឬលទ្ធផល​សិក្សា​ដើ​ម​ឆ្នាំ​សម្រាប់​កម្រិត​ថ្នាក់​បន្ទាប់​ទៀត​ក្នុង​ការ​រៀ​បចំថ្នាក់រៀន ផែនការ កែលម្អសាលារៀន ផែនការបង្រៀនរបស់គ្រូ ផែនការរៀន​របស់​សិស្ស និងកិច្ចអន្តរាគមន៍ផ្សេងៗ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        203
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm