អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក អាម៉េដ អាប៊ូល ហ្គេត( Ahmed Aboul-Gheit) បានព្រមានកាលពីថ្ងៃចន្ទថា៖«ការមិនប្រឆាំង»របស់លោកខាងលិចចំពោះជម្លោះហ្គាហ្សាដែលកំពុងបន្ត អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព នៅមជ្ឈិមបូព៌ា។

លោក អាប៊ូល ហ្គេត បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក ធ័រ វែនណេស ឡែន ( Tor Wennesland) អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា នៅទីក្រុងគែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអារ៉ាប់ (AL) ។
ក្រុមមន្ត្រី បានពិភាក្សាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សា និងវេសបែង ដោយផ្តោតលើផលប៉ះពាល់ក្នុងតំបន់នៃជម្លោះនិងលទ្ធភាពកើនឡើងភាពតានតឹងនៅជួរមុខលីបង់។ ពួកគេ បានយល់ព្រមលើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ រួមជាមួយនឹងដំណើរការនយោបាយដែលនិយាយអំពីការកាន់កាប់របស់ អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។
កិច្ចប្រជុំ ក៏បានពិភាក្សាអំពីជំហានការទូតនាពេលអនាគត ដើម្បីផ្លាស់ប្តូរដំណោះស្រាយរដ្ឋទាំងពីរ ចេញពីក្របខ័ណ្ឌនៃ «វោហាស័ព្ទ និងចេតនាចំពោះផ្នែកនៃសកម្មភាពនិងការអនុវត្ត»។
លោក អាប៊ូល ហ្គេត បានសង្កត់ធ្ងន់ថា ការងារនយោបាយ ត្រូវតែបន្តលើគ្រប់វិស័យ ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខUN។