ទីក្រុងធំៗនៅចិន ប្រារព្ធពិធីបុណ្យសែនព្រះខែ ជាមួយនឹងសកម្មភាពប្រពៃណីដ៏រីករាយ

2024/09/17 09:43:41 pm        414

សកម្មភាពកម្សាន្តប្លែកៗជាច្រើនត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងធំៗទូទាំងប្រទេសចិន រួមទាំងក្នុងតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង និងម៉ាកាវ ដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ (បុណ្យពាក់កណ្តាលសរទរដូវ) ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ (១៧ កញ្ញា) ឆ្នាំនេះ ដោយផ្តល់ឱកាសឱ្យអ្នកស្រុក និងអ្នកទេសចរទទួលបានអារម្មណ៍ដ៏ទាក់ទាញពីវប្បធម៌ប្រពៃណីជាតិចិន។

ពិធីបុណ្យសែនព្រះខែ គឺជាបុណ្យប្រពៃណីរបស់ជនជាតិចិន ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ នៃខែទី៨ នៃប្រតិទិនច័ន្ទគតិរបស់ចិន ដើម្បីរំលឹកដល់ការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ ហើយឆ្នាំនេះ បុណ្យនេះត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ខណៈទិវាជាតិរបស់ចិន គឺនៅថ្ងៃទី០១ ខែតុលា។

ពិព័រណ៍ចង្កៀងគោម ដែលតំណាងឱ្យការចាប់ផ្ដើមនៃបុណ្យសែនលោកខែ និងទិវាជាតិ បានធ្វើឡើងក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ។ នោះជាពិព័រណ៍ចង្កៀងគោមដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងទីក្រុងប៉េកាំង ដោយបានតាំងបង្ហាញចង្កៀងគោមដ៏ស្រស់ស្អាតជាង ២០០ឈុត។ ចាប់ពីថ្ងៃចន្ទ របាំនាគភ្លើងប្រពៃណី នឹងសម្តែងរយៈពេល ៣ថ្ងៃនៅតំបន់ ថៃហឹង (Tai Hang) ក្នុងទីក្រុងហុងកុង។ របាំប្រពៃណីនោះបង្ហាញពីសត្វនាគបញ្ចេញពន្លឺដ៏ធំមួយដែលធ្វើពីធូបរាប់ពាន់ដើម ហើយលើកដោយមនុស្សរាប់រយនាក់។ របាំនាគភ្លើងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីជាតិរបស់ចិន ក្នុងឆ្នាំ២០១១។

នៅទីក្រុងម៉ាកាវ កន្លែងធំៗនានារួមទាំងព្រះវិហារបុរាណ សេន ផល (St. Paul) និងទីលានចតុរង្គ សេណាដូ (Largo Do Senado) ត្រូវបានតុបតែងដោយចង្កៀងគោមជាច្រើនប្រភេទ ដើម្បីអបអរសាទរពិធីបុណ្យសែនលោកខែនេះ ដែលទាក់ទាញមនុស្សជាច្រើនដើម្បីទៅទស្សនា និងថតរូប៕



អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm