ប្រទេសនៅតំបន់អាស៊ី រកឃើញករណីជំងឺអុតស្វា (MPOX) តែមិនសូវជាមានសភាពធ្ងន់ធ្ងរទេ

2024/09/17 10:30:39 pm        27


ប្រទេសម៉ាឡេស៊ី នោថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) បានរាយការណ៍ពីករណីជំងឺអុតស្វា ឬអឹមផក (Mpox) លើកដំបូងរបស់ខ្លួន នៅឆ្នាំនេះ បន្ទាប់ពីបុរសម្នាក់ដែលមិនបានទៅក្រៅប្រទេស ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងថ្មី Clade II ដែលមិនសូវមានសភាពធ្ងន់ធ្ងរនោះឡើយ។

ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ករណីនេះត្រូវបានរកឃើញ កាលពីថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) នៅក្នុងខ្លួនបុរសម្នាក់ ដែលចាប់ផ្តើមមានរោគសញ្ញាគ្រុនក្តៅ ឈឺបំពង់ក និងក្អក កាលថ្ងៃទី១១ ខែកញ្ញា ដោយមានចេញកន្ទួលលើស្បែក នៅថ្ងៃបន្ទាប់។

ក្រសួងបានបន្ថែមថា អ្នកជំងឺ ដែលជាជនជាតិម៉ាឡេស៊ីរូបនេះ មិនបានធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ក្នុងរយៈពេល ២១ថ្ងៃ មុនពេលមានរោគសញ្ញានេះ។ ប្រទេសម៉ាឡេស៊ីបានរកឃើញជំងឺ Mpox សរុបចំនួន ១០ករណីហើយ ចាប់តាំងពីខែកក្កដាឆ្នាំមុន ដែលទាំងអស់នេះ ជាវីរុសបំប្លែងថ្មី Clade II។ ៩ករណី ត្រូវបានកត់ត្រានៅឆ្នាំ២០២៣។

សម្រាប់សិង្ហបុរី រហូតមកដល់ពេលនេះ មានករណីជំងឺ Mpox ចំនួន ១៥ករណី ដែលសុទ្ធតែជាវីរុសប្រភេទ Clade II។ នៅហ្វីលីពីនឯណោះវិញ នាយកដ្ឋានសុខាភិបាល (DOH) កាលពីថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) បានប្រកាសពីជំងឺ Mpox នេះ ចំនួន ៣ករណីបន្ថែមទៀត ដោយនាំឲ្យករណីសរុបដែលត្រូវបានបញ្ជាក់ទូទាំងប្រទេសក្នុងឆ្នាំនេះ កើនដល់ ១៨ករណី។ រដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា អ្នកមានជំងឺដែលទើបនឹងអះអាងថ្មីទាំង ៣ករណីនោះ គឺជាបុរសមកពីទីក្រុង Metro Manila និងតំបន់ក្បែរនោះ។ ក្នុងចំណោមអ្នកជំងឺទាំង១៨នាក់ ដែលបានបញ្ជាក់មកដល់ឆ្នាំនេះ មាន ៥នាក់ បានជាសះស្បើយ ហើយមិនមានអ្នកស្លាប់នោះទេ។

នៅថ្ងៃចន្ទនោះដែរ ឥណ្ឌាក៏បានរាយការណ៍ពីករណីដែលត្រូវបានបញ្ជាក់ជាលើកដំបូងនៃជំងឺ Mpox «ទាក់ទងនឹងការធ្វើដំណើរ» នៅក្នុងខ្លួនបុរសវ័យក្មេងម្នាក់ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺឆ្លងមានប្រភពមកពីអាហ្វ្រិកខាងលិច។ រដ្ឋាភិបាលបានពន្យល់ថា ការធ្វើតេស្តបានបញ្ជាក់ពីវត្តមានរបស់វីរុស «Clade II» ហើយថា គឺ «ស្រដៀងទៅនឹង ៣០ករណីដែលបានរាយការណ៍មុននេះ នៅក្នុងប្រទេសឥណ្ឌា ចាប់ពីខែកក្កដា ឆ្នាំ២០២២ មក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm