រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក លោក យ៉ូអាវ ហ្គាឡែនធ៍ បាននិយាយកាលពីថ្ងៃចន្ទថា មធ្យោបាយតែមួយគត់ដើម្បីបញ្ជូនជនភៀសខ្លួនអ៊ីស្រាអែលរាប់ម៉ឺននាក់ត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល គឺតាមរយៈសកម្មភាពយោធា។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់ខ្លួន បានឲ្យដឹងថា លោក ហ្គាឡែនធ៍ បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក Amos Hochsteinដែលកំពុងបំពេញទស្សនកិច្ចថា៖«ក្រុមហេសបូឡា កំពុងរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហាម៉ាស និងបដិសេធមិនបញ្ចប់ជម្លោះ»។
លោក ហ្គាឡែនធ៍ បាននិយាយថា៖«ឱកាសសម្រាប់ដំណោះស្រាយការទូត កំពុងឈានដល់ទីបញ្ចប់ហើយ»។
លោកក៏បានរៀបរាប់ដោយសង្ខេបជូនលោក Hochstein អំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល ក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តនេះ។
ភាពតានតឹងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើង ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីគ្រាប់រ៉ូកែតជាច្រើនគ្រាប់ដែលត្រូវបាញ់ដោយក្រុមហេសបូឡា ឆ្ពោះទៅរកអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីមួយថ្ងៃមុន ហើយបន្ទាប់មក អ៊ីស្រា អែល បានសងសឹកដោយការបាញ់កាំភ្លើងធំ ទៅកាន់ភាគអាគ្នេយ៍លីបង់។