លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប (EC) បាននិយាយថា សហភាពអឺរ៉ុប បានប្រើប្រាស់ប្រាក់ចំណេញចំនួន១,៤ពាន់លានអឺរ៉ូពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកសម្រាប់ផ្តល់ជំនួយផ្នែកយោធា ដល់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់លោកដែលបានចេញផ្សាយនៅលើគេហទំព័ររបស់EC បានឲ្យដឹងថា៖« ប្រាក់ចំណេញយ៉ាងច្រើនពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកឥឡូវនេះ ត្រូវបានប្រមូល។ ទឹកប្រាក់ជិត ១,៤ ពាន់លានអឺរ៉ូ ត្រូវបានបញ្ជូនរួច ហើយតាមរយៈប្រព័ន្ធសន្តិភាពអឺរ៉ុប ដើម្បីផ្តល់គ្រឿងយុទ្ធោបករណ៍ អាទិភាព ក្នុងនោះមានគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ហើយក៏ជាការផ្គត់ផ្គង់ជាលើកដំបូងពីឧស្សាហកម្មការពារជាតិអ៊ុយក្រែន»។
លោក Dombrovskis បានបញ្ជាក់ថា៖«ការងារនេះ បានដំណើរការយ៉ាងលឿន ហើយកិច្ចសន្យា ត្រូវបានចុះហត្ថលេខាជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលដើរតួជាអ្នកអនុវត្ត។ យើងរំពឹងថា ការចែកចាយភាគច្រើន នឹងប្រព្រឹត្តទៅ មុនដំណាច់ឆ្នាំនេះ»។