ប្រមុខក្រុងហុងកុងព្រមានថា ក្រុមហ៊ុនអាមេរិក នឹងរងគ្រោះ បើការិយាល័យពាណិជ្ជកម្ម ត្រូវបានបិទ

2024/09/18 12:54:07 am        67

ប្រមុខគ្រប់គ្រងទីក្រុងហុងកុង បានព្រមានថា បណ្ដាក្រុមហ៊ុនអាមេរិក នឹងរងគ្រោះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុម័តច្បាប់ ដើម្បីបិទការិយាល័យពាណិជ្ជកម្មរបស់ទីក្រុងនេះ ខណៈទំនាក់ទំនងរបស់ទីក្រុងរបស់ប្រទេសចិនមួយនេះនេះ មានភាពរង្គោះរង្គើជាមួយនឹងប្រទេសសេដ្ឋកិច្ចដ៏ធំជាងគេបំផុតរបស់ពិភពលោក។

នាយកប្រតិបត្តិលោក John Lee នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) នេះ បានលើកឡើងជាថ្មីម្តងទៀតនូវការគំរាមកំហែងឆ្លើយតបយ៉ាងស័ក្ដិសមរបស់ប្រទេសចិន ប្រសិនបើសហរដ្ឋអាមេរិកបន្តជំរុញដល់វិធានាការដែលនឹងបិទការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំង៣ របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ នៅអាមេរិក។

សហរដ្ឋអាមេរិកអាចចាត់វិធានការបែបនេះ ប្រសិនបើខ្លួនលែងចាត់ទុកទីក្រុង ដែលជាអតីតអាណានិគមរបស់ប្រទេសអង់គ្លេស មានស្វ័យភាពគ្រប់គ្រាន់ពីប្រទេសចិន។

នៅឯសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ដំបូងរបស់លោក លោក Lee បានប្រាប់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកប្តេជ្ញាដើរតាមផ្លូវនោះ ប្រទេសរបស់យើងបានបង្ហាញរួចហើយថា យើងនឹងឆ្លើយតបវិញយ៉ាងស័ក្ដិសម ហើយនឹងជាការសងសឹក ដែលមានវិធានការយ៉ាងរឹងមាំ និងម៉ឺងម៉ាត់។ អ្នកដែលរងគ្រោះនឹងក្លាយជាវិស័យជំនួញរបស់សហរដ្ឋអាមេរិក»។

ដោយឲ្យឈ្មោះវិធានការរបស់សហរដ្ឋអាមេរិកថា ជា «យុទ្ធសាស្ត្រនយោបាយឥតអៀនខ្មាស និងគំរាមកំហែង» ដែលមានបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ទីក្រុងហុងកុង លោក Lee បានលើកឡើងពីអតិរេកពាណិជ្ជកម្មដ៏កាក់កបរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនអាមេរិក គឺជាក្រុមដ៏ធំជាងគេបំផុតទី៣ ក្នុងឆ្នាំ២០២៤ ក្នុងការទទួលបានជំនួយពីរដ្ឋាភិបាល ដើម្បីពង្រីក ឬចូលទៅក្នុងមជ្ឈមណ្ឌលនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm