បណ្ដាមេដឹកនាំធុរកិច្ចអ៊ីស្រាអែល ជំរុញឲ្យលោក Netanyahu រក្សាមុខតំណែងរបស់ប្រមុខការពារជាតិ

2024/09/18 01:28:08 am        48

វេទិកាធុរកិច្ចរបស់អ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) នេះ បានជំរុញឲ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu រក្សាមុខតំណែងរបស់រដ្ឋមន្ត្រីការពារជាតិរបស់លោក ដោយនិយាយថា ការសម្រេចដកតួនាទីនោះ នឹងបង្កើតឲ្យមានការបែកបាក់បន្ថែមទៀត និងធ្វើឲ្យប្រទេសចុះខ្សោយ បន្ទាប់ពីមាននូវរបាយការណ៍ពីប្រទេសដែលជិតកើតមានភាពរង្គោះរង្គើផ្នែកនយោបាយ។

បណ្តាញទូរទស្សន៍ និងគេហទំព័រព័ត៌មានឈានមុខគេរបស់អ៊ីស្រាអែល បានរាយការណ៍ថា លោក Netanyahu ដែលស្ថិតក្រោមសម្ពាធពីដៃគូ ក្នុងរដ្ឋាភិបាលចម្រុះស្តាំនិយមជ្រុល កំពុងពិចារណាពីការបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ហើយដាក់ជំនួសដោយអតីតសម្ព័ន្ធមិត្ត ដែលប្រែក្លាយទៅជាគូប្រជែង គឺលោក Gideon Saar ដែលបច្ចុប្បន្នជាសមាជិកគណបក្សប្រឆាំង។

វេទិកាដែលមានប្រធានក្រុមហ៊ុនធំៗរបស់អ៊ីស្រាអែលចំនួន ២០០ក្រុមហ៊ុន ដែលផ្ដល់ការងារដល់កម្មករ ក្នុងវិស័យឯកជនជាច្រើន បានលើកឡើងថា លោក Netanyahu គួរតែឈប់ «ខាតពេលជាមួយនយោបាយតូចតាច» ក្នុងអំឡុងពេលមានសង្រ្គាម។

វេទិកាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សូមបញ្ឈប់ជាបន្ទាន់នូវដំណើរការនៃការជំនួសតំណែង (លោក Gallant)។ ការបណ្ដេញរដ្ឋមន្ត្រីធ្វើឲ្យអ៊ីស្រាអែលបង្ហាញនូវភាពទន់ខ្សោយ នៅក្នុងខ្សែភ្នែករបស់សត្រូវនានា ហើយនឹងធ្វើឲ្យមានការបែកបាក់កាន់តែជ្រៅ នៅក្នុងរង្វង់ប្រជាជនអ៊ីស្រាអែល»។

យ៉ាងណាក្ដី លោក Netanyahu បានបដិសេធថា លោកមិនបានចរចាជាមួយលោក Saar នោះទេ ទោះបីជាលោកមិនបានសំដៅលើផែនការរបស់លោក សម្រាប់ការជំនួសតំណែងរបស់លោក Gallant ក៏ដោយ។ ចំណែកលោក Saar ក៏បានបដិសេធដែរថា លោកមិនបានចរចាជាមួយសមាជិកនៃក្រុមរដ្ឋាភិបាលចម្រុះនោះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm