រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Lammy និយាយនៅថ្ងៃអង្គារនេះថា វិបត្តិអាកាសធាតុ និងធម្មជាតិ នឹងស្ថិតនៅកណ្តាលនៃគោលនយោបាយការបរទេសរបស់ប្រទេសលោក ។
ថ្លែងនៅក្នុងទីក្រុងឡុងដ្រ៍ លោក Lammy បានចាត់ទុកវិបត្តិអាកាសធាតុថាជាមូលដ្ឋានគ្រឹះជាង ភេរវជន ឬអ្នកគ្រប់គ្រងបែបចក្រពត្តិនិយមទៅទៀត ។
រដ្ឋមន្រ្តីការបរទេសអង់គ្លេសរូបនេះ បានប្រកាសផងដែរថា លោកនឹងតែងតាំងអ្នកតំណាងពិសេសសម្រាប់បម្រែបម្រួលអាកាសធាតុ គឺជាតួនាទីមួយដែលត្រូវបានលុបចោលដោយរដ្ឋាភិបាលមុនកាលពីឆ្នាំទៅ ហើយលោកនឹងបង្កើតតួនាទីថ្មីរបស់អ្នកតំណាងពិសេសសម្រាប់ធម្មជាតិ ។
លោកថា ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា ពួកយើងនឹងតែតាំងអ្នកតំណាងពិសេសថ្មីរបស់ចក្រភពអង់គ្លេសសម្រាប់បម្រែបម្រែលអាកាសធាតុ និងធម្មជាតិ ៕