កងជីវពល សម្លាប់ជនស៊ីវិល ១០នាក់ នៅភាគខាងកើតកុងហ្គោ

2024/09/18 03:17:00 am        147


ប្រមុខរដ្ឋបាល ក្នុងតំបន់ និងជាមេដឹកនាំសង្គមស៊ីវិល នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ជនស៊ីវិល ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារពាក់នាកណ្តាលអធ្រាត្រ ដោយកងជីវពល CODECO លើភូមិមួយ ក្នុងខេត្ត Ituri ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

CODECO គឺជាអង្គភាពមួយ ក្នុងចំណោមកងជីវពលជាច្រើនដែលកំពុងប្រយុទ្ធគ្នាដណ្ដើមដែនដី និងប្រភពធនធាន នៅភាគខាងកើតកុងហ្គោ។ កន្លងមក ក្រុមនេះត្រូវបានអង្គការសហប្រជាជាតិ (UN) ចោទប្រកាន់ថា បានវាយប្រហារប្រឆាំងនឹងសហគមន៍ផ្សេងទៀត ក្នុងនោះរួមទាំងសហគមន៍ចិញ្ចឹមសត្វ Hema ដែលអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

យោងតាមប្រធានរដ្ឋបាល លោក Jean Marie Mateso និងមេដឹកនាំសង្គមស៊ីវិល លោក Jules Tsuba បានប្រាប់ឲ្យដឹងថា នៅវេលាប្រហែលពាក់កណ្តាលអធ្រាត្រ យុទ្ធជននៃក្រុមប្រដាប់អាវុធមួយនេះ បានចូលទៅក្នុងភូមិមួយ ក្នុងដែនដី Djugu ជាកន្លែងដែលអ្នកស្រុកភាគច្រើនមកពីសហគមន៍ Hema ហើយបានសម្លាប់មនុស្ស ១០នាក់ ដែលជាសមាជិកនៃគ្រួសារចំនួន២។ 

លោក Mateso បាននិយាយថា៖ «ឥឡូវនេះ មានការខឹងសម្បាយ៉ាងខ្លាំង ខណៈមានពាក្យចចាមអារ៉ាមជាច្រើនថា ភូមិផ្សេងទៀតនឹងត្រូវបានវាយប្រហារដែរ»។ លោកបានបន្ថែមថា ការសម្លាប់នេះបានកើតឡើងនៅមិនឆ្ងាយពីទីតាំងយោធាកុងហ្គោនោះឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm