កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមឧទ្ទាមហ៊ូទី បានបញ្ចេញរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា បានបាញ់ទម្លាក់យានដ្រូនសហរដ្ឋអាមេរិកនៅលើដែនអាកាសក្នុងខេត្ត Dhamar ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះឡើយពីទីតាំង ឬកាលបរិច្ឆេតពេលដែលថតវីដេអូមួយនេះ ។
រូបភាពវីដេអូឃ្លីបនេះដែរ ឃើញមនុស្សនៅកន្លែងធ្លាក់យានដ្រូន ដោយពួកគេនាំគ្នារើសបំណែកយានដ្រូន ។
លោក Yahya Sarea គឺជាអ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ូទី និយាយថា យានដ្រូន MQ-9 របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់ដោយប្រើប្រាស់មីស៊ីលបាញ់ពីដីគោកទៅលើអាកាសផលិតក្នុងស្រុក ៕