នាយករដ្ឋមន្រ្តី បញ្ជាឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈជួយពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងហេតុការគ្រោះទឹកជំនន់

2024/09/18 02:53:30 pm        251

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរាជធានី -ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងកិច្ចការអន្តរាគមន៍ ជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីជួបគ្រោះទឹកជំនន់ដោយយថាហេតុណាមួយនោះ។

 តាមរយៈសារសំឡេងពិសេស នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ដោយសារឥទ្ធិពលព្យុះ បានធ្វើឲ្យភ្លៀងបន្តធ្លាក់ជា ច្រើនបន្តបន្ទាប់ ហើយបានបង្ករឲ្យមានការលិចលង់ប្រទេសជិតខាងកម្ពុជា ដូច្នេះអាជ្ញាធរ រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់តាមដានឲ្យជាប់ ដោះស្រាយឲ្យបានទាន់ពេលវេលានៅ ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ពួកផងខ្លួន។

 ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអគ្គមេបញ្ជាការកងយោ ធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ ត្រៀមកម្លាំងមធ្យោបាយ សម្ភារដើម្បីធ្វើអន្តរាគមន៍សង្រ្គោះតាមការចាំបាច់ ខណៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគប្បីបន្ត តាមដានឲ្យជាប់ជាមួយគណៈអភិបាលរាជធានី-ខេត្តត្រូវកំណត់ទីតាំង ឬទីទួលសុវត្ថិភាព ឲ្យបានគ្រប់លក្ខណៈដើម្បីត្រៀមអន្តរាគមន៍ចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេ លា។

តាមរយៈសារសំឡេងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាឲ្យ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ត្រូវត្រៀមនូវស្បៀង សម្ភារបរិក្ខាចាំបាច់ ជាពិសេសស្រូវពូជឲ្យបានគ្រប់គ្រាន់ដើម្បីជួយ ស្តារឡើងវិញខណៈបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយសារគ្រោះទឹកជំនន់នេះ៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm