ប្រភព៖ អ៊ីស្រាអែល បានលួចបង្កប់គ្រឿងផ្ទុះនៅក្នុងឧបករណ៍ចាប់សញ្ញារបស់ក្រុមហេសបូឡា

2024/09/18 03:44:21 pm        250

ប្រភពសន្តិសុខលីបង់ជាន់ខ្ពស់ និងប្រភពផ្សេងទៀតបានប្រាប់សារព័ត៌មានរ៉យទ័រថា ទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល បានលួចបង្កប់សារធាតុផ្ទុះក្នុងបរិមាណតិចតួចនៅក្នុងឧបករណ៍ចាប់សញ្ញាអគ្គិសនី (Pager ឬហៅថាឧបករណ៍ទាក់ទង) ផលិតដោយកោះតៃវ៉ាន់ ចំនួន ៥០០០គ្រឿង ដែលបញ្ជាទិញដោយក្រុមសកម្មប្រយុទ្ធ ហេសបូឡា (Hezbollah) នៃប្រទេសលីបង់ ជាច្រើនខែមុនពេលការបំផ្ទុះកាលពីថ្ងៃអង្គារ (១៧ កញ្ញា)។

ព័ត៌មានលម្អិតនេះបានលេចឡើង ក្រោយការរំលោភបំពានសន្តិសុខមិនធ្លាប់មានពីមុនមកលើក្រុមហេសបូឡា ដែលមើលឃើញឧបករណ៍ចាប់សញ្ញារាប់ពាន់គ្រឿងបានផ្ទុះនៅទូទាំងប្រទេសលីបង់ សម្លាប់មនុស្ស ៩នាក់ និងរបួសជិត ៣.០០០នាក់ផ្សេងទៀត រួមទាំងក្រុមអ្នកប្រយុទ្ធ និងបេសកជនអ៊ីរ៉ង់ប្រចាំទីក្រុងបេរូតផងដែរ។

ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកអ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបដិសេធមិនធ្វើអត្ថាធិប្បាយលើការបំផ្ទុះនោះទេ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា ផែនការនេះហាក់ដូចជាមានរយៈពេលជាច្រើនខែក្នុងការរៀបចំឡើង។

ប្រភពពីរដែលដឹងពីប្រតិបត្តិការរបស់ក្រុមបានប្រាប់រ៉យទ័រថា យុទ្ធជនហេសបូឡាបាននិងកំពុងប្រើប្រាស់ឧបករណ៍ចាប់សញ្ញាជាមធ្យោបាយទំនាក់ទំនងបច្ចេកវិទ្យាទាបក្នុងការប៉ុនប៉ងដើម្បីគេចពីការតាមដានទីតាំងរបស់អ៊ីស្រាអែល។ ប៉ុន្តែប្រភពជាន់ខ្ពស់លីបង់បាននិយាយថា ឧបករណ៍ទាំងនោះត្រូវបានកែប្រែដោយសេវាកម្មចារកម្មរបស់អ៊ីស្រាអែល «នៅកម្រិតផលិតកម្ម»។

ប្រភពបាននិយាយថា ឧបករណ៍ចំនួន ៣.០០០គ្រឿង ដែលមួយចំនួនជាប្រភេទ AP924 ផលិតដោយក្រុមហ៊ុន ហ្គូល អាប៉ូឡូ (Gold Apollo) មានមូលដ្ឋាននៅកោះតៃវ៉ាន់ បានផ្ទុះឡើងនៅពេលដែលសារកូដត្រូវបានផ្ញើទៅឧបករណ៍ទាំងនោះក្នុងពេលដំណាលគ្នា ដែលធ្វើឱ្យគ្រឿងផ្ទុះដំណើរការ។ ប្រភពសន្តិសុខមួយផ្សេងទៀតបានប្រាប់រ៉យទ័រថា សារធាតុផ្ទុះរហូតដល់ទៅ ៣ក្រាម ត្រូវបានបង្កប់នៅក្នុងឧបករណ៍ទាក់ទងនោះ ហើយ «មិនត្រូវបានពិនិត្យឃើញ» ដោយក្រុមហេសបូឡា អស់រយៈពេលជាច្រើនខែ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm