កងទ័ពជើងទឹកត្រៀមកម្លាំងជាងមួយពាន់នាក់ សម្រាប់អន្តរាគមន៍ជួយពលរដ្ឋជួបគ្រោះទឹកជំនន់

2024/09/18 05:52:26 pm        260

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កងទ័ពជើងទឹកបានត្រៀមកម្លាំងជាងមួយពាន់នាក់ និងមធ្យោបាយរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋជួបករណីទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនានា។

ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុង​គំរាមកំហែង​នៅ​ប្រទេសជិតខាង​របស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំង និងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។

ឧត្តមនាវីឯក ទៀ សុខា ថ្លែងថា ខណៈពេលដែល អាកាសធាតុមិនសូវល្អនាពេលនេះកង​ទ័ពជើងទឹក​បានត្រៀមកម្លាំង១២០០នាក់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋនៅ តាមតំបន់ ដែល​អាចប្រឈមនឹងទឹកភ្លៀង ជាពិសេសតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ, ស្ទឹងត្រែង កំពង់ឆ្នាំង, រាជធានីភ្នំពេញ, តំបន់តាមមាត់សមុទ្រ, និងតាមបណ្តាកោះនានាជាដើម។

ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា«កងទ័ពជើងទឹកបានត្រៀមធម្យោបាយសង្រ្គោះ ដែល​មានសម្ភារដូចជា នាវា អូប័រ ទូក និងអាវប៉ូង ជាពិសេសទៅទៀតនោះគឺថ្នាំដង្កូវ គ្រូពេទ្យ​កងទ័ពជើងទឹកដើម្បីចល័តចុះជួយសង្រ្គោះ​ បងប្អូនប្រជាពលរដ្ឋណាដែលជួបនូវគ្រោះទឹកជំនន់»។

ក្រៅពីត្រៀមនូវកម្លាំង ​និងធម្យោបាយនានា ​កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយ ចំនួន​សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ​ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយ​សម្រាល់ទុក្ខលំបាករបស់ពួកគាត់៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        504

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm