ខាន់ ចេ​សា នឹង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជឺ​ជិត​ស៊ូ​កម្រិត​ពិភពលោក​ចុង​សប្ដាហ៍​នេះ​

2021/09/24 04:44:25 pm        208

ជឺ​ជិត​ស៊ូ៖ ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ខាន់ ចេ​សា បាន​ត្រៀមខ្លួន​ជាស្រេចដើម្បី​ចូលរួម​ការប្រកួត​កីឡា​ជឺ​ជិត​ស៊ូ​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក WNO Championship ប្រភេទ​ទម្ងន់ ១១៥​ផោន ឬ​ទម្ងន់​ប្រមាណ ៥២​គីឡូក្រាមនៅ​ថ្ងៃទី​២៥-២៦ ខែកញ្ញា ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះនៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក។​

​ព្រឹត្តិការណ៍​ដ៏​ធំ​រៀបចំ​ដោយ FloGrappling នេះបាន​សម្រិតសម្រាំង​ជើង​ខ្លាំង ៨​រូបដែល​សុទ្ធតែជា​កីឡាការិនី​លំដាប់​កំពូល​ពិភពលោក​ចូលរួម ដោយ​ក្រៅពី ខាន់ ចេ​សា គឺមាន​កីឡាការិនី​ប្រេ​ស៊ី​លដែល​ឈរ​ចំណាត់ថ្នាក់​លេខ​១ ពិភពលោក Mayssa Bastos, កីឡាការិនី​ចិន ឈរ​លេខ​២ ពិភពលោក Grace Gundrum, កីឡាការិនី Daniele Kelly, Amanda "Tubby" Alequin, Alex Nguyen, Jessica Crane និង​កីឡាការិនី Tammi Musumeci ជាដើម។​ ​ក្នុង​ចំណោម​បេក្ខភាព​ប្រជែង​ខ្សែក្រវាត់ WNO Championship នេះគេ​ឃើញ​កីឡាការិនី Mayssa Bastos គឺជា​បន្លា​ដ៏​ធំ​របស់​កីឡាការិនី​កូនកាត់​បី​សាសន៍​កម្ពុជា​-​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក ព្រោះ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល​រូបនេះធ្លាប់បាន​ជួប និង​យកឈ្នះ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ខាន់ ចេ​សា ចំនួន ៣​ដង​មកហើយក្នុង​ឆ្នាំ​២០២១ នេះ។

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ខាន់ ចេ​សា បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជាខ្លាំងដើម្បី​ត្រៀម​ការប្រកួត​នេះ ពិសេស​នាង​សង្ឃឹមថា នឹង​បាន​ជួប Mayssa Bastos ម្ដងទៀតក្នុង​វគ្គ​ណាមួយនៃ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។ តែ​យ៉ាងណា ចេ​សា ក៏​នឹងមិន​មើលរំលង​ដៃគូ​ប្រកួត​ផ្សេងៗ​ទៀតដែល​សុទ្ធតែជា​កីឡាករ​លំដាប់​កំពូល​នោះដែរ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល​កម្រិត​ពិភពលោកសម្រាប់​ស្ដ្រី​នេះ កីឡាការិនី​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់​អម​ចំនួន ៣​ម៉ឺន​ដុល្លារ ខណ​លេខ​២ នឹង​ទទួលបាន ១៥,០០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់ ៧,៥០០​ដុល្លារ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        307
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        382

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm