សមាជិកសភារបស់ប្រទេសហ្សកហ្ស៊ី បានអនុម័តអំណានចុងក្រោយនៃច្បាប់មួយកាលពីថ្ងៃអង្គារដែលនឹងដាក់ការទប់ស្កាត់លើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

សេចក្តីស្នើច្បាប់នេះ ត្រូវបានចាត់ទុកថាជាច្បាប់ស្តីពី «តម្លៃគ្រួសារ និងការការពារអនីតិជន» ផ្តល់មូលដ្ឋានច្បាប់សម្រាប់អាជ្ញាធរក្នុងការដាក់ឲ្យនៅក្រៅច្បាប់នូវព្រឹត្តិការណ៍និងការបង្ហាញជាសាធារណៈនៃទង់ជាតិរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ វាក៏រំលឹកឡើងវិញផងដែរ នូវបម្រាមដែលមានស្រាប់ សម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា។

គណបក្សក្តីសុបិន្តហ្សកហ្ស៊ី ដែលកំពុងគ្រប់គ្រង និយាយថា ច្បាប់នេះចាំបាច់ត្រូវការពារបទដ្ឋានសីលធម៌ជាប្រពៃណី។ ច្បាប់នេះគឺជារឿងដ៏អាក្រក់បំផុតដែលកើតឡើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅប្រទេសហ្សកហ្ស៊ី។
ការបោះឆ្នោត បង្ហាញពីការមិនពេញចិត្តយ៉ាងទូលំទូលាយនៃទំនាក់ទំនងភេទដូចគ្នា។
អ្នកចូលរួមក្នុងការដង្ហែក្បួនព្រឹត្តិការណ៍ឥន្ធធនូប្រចាំឆ្នាំរបស់ក្រុមអ្នកស្រាលាញ់ភេទដូចគ្នា ត្រូវបានវាយប្រហារដោយក្រុមអ្នកតវ៉ាប្រឆាំងក្រុមនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សកម្មជននិយាយថា វិធានការនេះ គឺសំដៅជំរុញការគាំទ្របែបអភិរក្សសម្រាប់រដ្ឋាភិបាលនៅមុនការបោះឆ្នោតសភា នៅចុងខែតុលា។
ប្រទេសហ្សកហ្ស៊ី មានមហិច្ឆតាចង់ចូលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែរដ្ឋាភិបាលលោកខាងលិចបារម្ភថា ប្រទេសនេះកំពុងងាកទៅរករុស្ស៊ី។
ប្រធានាធិបតីប្រទេស បានបញ្ជាក់ថា លោកស្រី នឹងប្រើសិទ្ធវ៉េតូសេចក្តីស្នើច្បាប់នេះ ប៉ុន្តែគណបក្សកំពុងកាន់អំណាច និងសម្ព័ន្ធមិត្ត មានអាសនៈគ្រប់គ្រាន់ក្នុងសភាដើម្បីបដិសេធ។