បាត់ដំបង៖ ឯកឧត្ដម ស សុខា ប្រធានក្រុមការងារ ចុះជួយឃុំជ្រៃ ស្រុកមោងឬស្សី និងភរិយា បានផ្ដល់នូវកូនឈើជាច្រើនប្រភេទ ដើម្បីដាំក្នុងសាលា និងផ្ដល់ជាអំពូលភ្លើងសឡា ដើម្បីជាការលំអ និងបំភ្លឺផ្លូវ នៅតាមទីជនបទ ស្ថិតក្នុងឃុំជ្រៃ ដែលការងារនេះធ្វើឡើងតាមរយៈ លោក គង់ កៃដូ និងលោក សែម គន្ធា និងក្រុមការងារ។
ដោយដើមឈើសរុបជាង ២០០ដើម ត្រូវបានក្នុងបរិវេណសាលាបឋមសិក្សាជ្រៃ ហើយអំពូលភ្លើងសឡាចំនួន ១០បង្គោលបន្ថែម (សរុបចំនួន ១៣០បង្គោល) និងពិនិត្យមើលស្ថានភាពគម្រោងចាក់គ្រួសធម្មជាតិជួសជួលផ្លូវលំប្រវែង៦៥០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានឃុំនេះផងដែរ៕ អត្ថបទ៖ បាន សុខរិទ្



