កញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនមានទំហំកាន់តែតូចក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារស្តុកអាវុធ និងគ្រឿងយុទ្ធោឧបករណ៍ដែលមន្ទីរបញ្ចកោណមានឆន្ទៈក្នុងការបញ្ជូនទៅកាន់ទីក្រុង Kyiv ពីសារពើភ័ណ្ឌរបស់ខ្លួនបានធ្លាក់ចុះ។ ការប្រែប្រួលនេះកើតឡើងស្របពេលមានក្តីបារម្ភអំពីការត្រៀមលក្ខណៈយោធារបស់សហរដ្ឋអាមេរិកដែលរងផលប៉ះពាល់ ខណៈក្រុមហ៊ុនផលិតសព្វាវុធរបស់សហរដ្ឋអាមេរិក ព្យាយាមបង្កើនការផលិតតបតាមតម្រូវការដ៏ធំ ដោយសារសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

យោងតាមមន្ត្រីអាមេរិកពីររូបបានប្រាប់ទូរទស្សន៍ CNNថា កង្វះខាតនេះ មានន័យថារដ្ឋបាលលោកBiden នៅមានថវិកាចំនួន ៦ ពាន់លានដុល្លារ ដែលអាចរកបានសម្រាប់បំពាក់បំប៉នអាវុធ និងផ្គត់ផ្គង់ដល់អ៊ុយក្រែន ប៉ុន្តែមន្ទីរបញ្ចកោណខ្វះសារពើភ័ណ្ឌដែលខ្លួនមានឆន្ទៈក្នុងការបញ្ជូនច្រើនជាងពីរឆ្នាំមកនេះទៅក្នុងសង្រ្គាមកូនកាត់មួយនេះ ។

មន្ត្រីម្នាក់បាននិយាយថា យើងនិយាយពីឃ្លាំងអាវុធយើងមាន ជាអ្វីដែលអ៊ុយក្រែន កំពុងស្នើសុំ និងថាតើយើងអាចបំពេញតាមសំណើទាំងនោះជាមួយអ្វីដែលយើងមាននាពេលបច្ចុប្បន្ននេះបានឬទេ ដោយមិនប៉ះពាល់ដល់ការត្រៀមខ្លួន។
មន្ទីរបញ្ចកោណបានស្នើឱ្យសភាសម្រាប់ពេលវេលាបន្ថែមទៀតដើម្បីចំណាយប្រាក់នោះ មុនពេល ផុតកំណត់នៅចុងខែកញ្ញា នេះបើយោងតាមលោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ។
នេះជាការប្រែប្រួលយ៉ាងខ្លាំងពីរដូវរងាឆ្នាំមុន ពេលដែលរដ្ឋបាលនេះកំពុងអង្វរករសមាជិកសភាសម្រាប់ការផ្តល់មូលនិធិបន្ថែមដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី៕