ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រួសកហម១ខ្សែ ក្នុងឃុំអូរតាប៉ោង ខេត្តពោធិ៍សាត់

2024/09/18 08:13:36 pm        237

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន​បទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ស្ថិត​ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋានឃុំអូរតាប៉ោង និង​តំណាង​ប្រជាពលរដ្ឋដែលអាស្រ័យផលផ្លូវនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានពាំនាំមក​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើសួរ​សុខ​ទុក្ខ​ពី​សំណាក់​ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំអូរតាប៉ោង ហើយឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងថា ផ្លូវក្រាល​ក្រួស​ក្រហម​ដែល​ត្រូវ​បើកការដ្ឋានសាងសង់ក្នុងពេលនេះ គឺឆ្លើយតមតាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋក្នុងមូលដ្ឋានឃុំអូរតាប៉ោង ដោយការសាងសង់នេះ​គឺ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ។

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​និង​កំពុង​ខិត​ខំ​អភិវ​ឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយ​បាន​ដាក់​ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅ​អភិវឌ្ឍ​ប្រទេស​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា​ជា​ប្រទេស​មាន​​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ ជាមួយគ្នានោះឯកឧត្តម សុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែល​មាន​គេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដីជាដើម នៅពេល​ផ្លូវ​នេះ​កំពុង​ស្ថាបនា ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ នឹងមានភាព​ងាយ​ស្រួល​​ក្នុងការធ្វើដំណើរជាក់ជាមិនខាន ដូចនេះសូម​បង​ប្អូន​ក៏​ដូច​ជា​អាជ្ញាធរ​ត្រូវ​ចូល​រួម​ថែ​រក្សា​ផ្លូវ​នេះ​ទាំង​អស់គ្នាដើម្បីការប្រើប្រាស់ជាប្រយោជន៍រួមបានយូរអង្វែង កុំចាក់ដីលុប​ផ្លូវ​ទឹ​ក​នៅ​សង​ខាង​ផ្លូវ​ដោយពុំបានដាក់លូ កុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ និងត្រូវ​ទប់​ស្កាត់​រថយន្តធំៗដឹកលើសទំងន់ ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង សូមឱ្យបងប្អូន​ប្រជា​ពលរដ្ឋ​បន្ត​ចូល​រួម​ការពារ​សន្តិភាព ដើម្បីប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើន និងទទួលបាន សមិទ្ធផល​ថ្មី​ៗ​តូច​ធំ​បន្ថែម​ទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ព្រោះថាបើគ្មាន​សន្តិភាព​ក៏​គ្មាន​ការ​អភិវឌ្ឍ​ និង​រីកចម្រើនដែរ ។

គួរឱ្យដឹងថា ផ្លូវក្រាលក្រួសក្រហមដែលត្រូវបើការដ្ឋានសាងសង់ក្នុងពេលនេះ មានទទឹង៨ម៉ែត្រ បន្ថែ​មលើផ្លូវលំចាស់ដែលមានទទឹងត្រឹមតែ៤ម៉ែត្រ និងមានបណ្តោយប្រវែង៧០០០ម៉ែត្រ ចាប់​ពីចំនុចផ្លូវជាតិលេខ៥ក្នុង ភូមិអូរតាប៉ោង ភ្ជាប់ទៅកាន់ភូមិជាច្រើនទៀតក្នុងឃុំអូរតាប៉ោង រហូត​ដល់​ព្រំប្រទលឃុំមេទឹក ហើយផ្លូវនេះជាផ្លូវមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីរួមស្រុកបាកាន មកមន្ទីរពេទ្យ មកផ្សារ មកសាលារៀន ជាពិសេសគឺដឹកកសិផលដែលប្រជាពលរដ្ឋតាមភូមិដាំដុះផលិតបាន ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm