លទ្ធផលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ នឹងបង្ហាញជាផ្លូវការនៅរសៀលថ្ងៃស្អែកនេះ

2024/09/18 01:25:30 pm        413

តាមការកំណត់នៅរសៀលថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំគ្នាជាលើកចុងក្រោយ ដើម្បីពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៥ខាងមុខ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា កំឡុងរយៈពេលជិត១ខែ នៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា បានមើលឃើញភាពជាក់ស្តែងទាំងអស់គ្នា ដោយផ្អែកទៅលើកត្តាសំខាន់ៗ២ចំណុច ដូចជាកត្តាសង្គម និងកត្តាផ្នែកសេដ្ឋកិច្ច។

ជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនេះ លោកសង្ឃឹមថា នៅពេលលទ្ធផលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃស្អែកនេះ គ្រប់ភាគីនឹងអាចទទួលយកបានទាំងអស់គ្នា។

លោកបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ត្រូវខិតខំប្រឹងធ្វើការ និងត្រូវយកចិត្តទុកដាក់នូវអ្វីជាការទទួលខុសត្រូវរបស់ខ្លួន។ លោកសង្ឃឹមថា ការដំឡើប្រាក់ឈ្នួលសម្រាប់ឆ្នាំខាងមុខ កម្មករនិយោជិតទទួលយកដោយក្តីរីករាយ ពីព្រោះថាបើប្រៀបធៀបក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រក្រតីទាំងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ហើយប្រទេសខ្លះក៏មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដូចប្រទេសកម្ពុជាដែរ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សង្ឃឹមថា កម្មករនិយោជិតធ្វើយ៉ាងណាត្រូវខិតខំបំពេញការងារឲ្យបានល្អជាងមុន មានគុណភាព ក៏ដូចជាពង្រឹងផលិតភាពការងារ ដើម្បីរួមសហការគ្នាទៅមុខបន្តទៀត ដោយឈរលើគោលនយោបាយឈ្នះ ឈ្នះទាំងអស់គ្នា។ ពាក់ព័ន្ធការកិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករដែលនឹងបិទបញ្ចប់នៅថ្ងៃស្អែកនេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការងារនេះ ទុកលទ្ធភាពសម្រាប់ភាគីចរចាដើម្បីកំណត់តួរលេខរួមមួយ។ ក្នុងករណីមិនព្រមព្រៀង និងឈានដល់នីតិវិធីបោះឆ្នោតសម្រេចតែម្តង។

ឯកឧត្តម សង្ឃឹមថា ភាគីនិយោជក និងភាគីកម្មករនិយោជិត នឹងមានការឯកភាពគ្នា​ក្នុងការ​កំណត់តួរលេខសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥។ ទោះតិច ឬច្រើន ឃើញថា ភាគីទាំងអស់បានមានឆន្ទៈធ្វើការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតដូចគ្នាផងដែរ។

សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំចរចាប្រាក់ឈ្នួលលក្ខណៈត្រីភាគី លើកទី៤កន្លងទៅ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានស្នើរតួលេខកំណើនរបស់ខ្លួនចំនួន៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ។ ដោយឡែកភាគីនិយោជក បានរក្សាគោលជំហរនៅដដែល​ គឺកំណើនចំនួន ២ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន២០៤ដុល្លារដូចគ្នា៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am