លោកស្រី Von der Leyen បង្ហាញគណៈកម្មាការសហភាពអឺរ៉ុបថ្មី ក្នុងពេលមានភាពចម្រូងចម្រាស

2024/09/18 09:12:08 pm        615

ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញអំពីក្រុមដែលរង់ចាំជាយូរមកហើយសម្រាប់គណៈកម្មការអឺរ៉ុបថ្មី នៅទីក្រុងស្ត្រាស់បួរ (Strasbourg) ប្រទេសបារាំង កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការចរចាជាច្រើនសប្តាហ៍ ជាមួយរដ្ឋសមាជិកជុំវិញបេក្ខជន និងផលប័ត្ររបស់ពួកគេ។

លោកស្រី von der Leyen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «រួមគ្នា យើងកំណត់អាទិភាពស្នូល»។ លោកស្រី von der Leyen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា វា ត្រូវបានបង្កើតឡើងជុំវិញវិបុលភាព សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យ។

ក្នុងចំណោមមុខតំណែងចំនួន២៧ នៅក្នុងស្ថាប័នដែលត្រូវបានស្នើឡើង ៤០ភាគរយត្រូវបានកាន់កាប់ដោយស្ត្រី ដែលមានអនុប្រធានប្រតិបត្តិចំនួន៦នាក់ ក្នុងនោះ៤នាក់ជាស្ត្រី។

លោក Stephane Sejourne របស់ប្រទេសបារាំង ត្រូវបានតែងតាំងជាអនុប្រធានប្រតិបត្តិ ដែលពិនិត្យមើលយុទ្ធសាស្ត្រឧស្សាហកម្ម បន្ទាប់ពីលោក Thierry Breton ជាអ្នកតែងតាំងដំបូងរបស់បារាំងសម្រាប់គណៈកម្មការអឺរ៉ុបថ្មី ដែលបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ។ ការលាចេញពីតំណែងរបស់ លោក Breton ធ្វើឡើងបន្ទាប់ពីមានជម្លោះសាធារណៈជាច្រើន ជាមួយលោកស្រី von der Leyen ។

កាលពីសប្តាហ៍មុន ប្រទេសស្លូវេនី ក៏បានដាក់បេក្ខភាពថ្មីសម្រាប់គណៈកម្មការអឺរ៉ុបផងដែរ បន្ទាប់ពីបេក្ខភាពដំបូងរបស់ខ្លួន លោក Tomaz Vesel បានដកខ្លួនចេញ។ លោក Vesel បានលើកឡើងពីការមិនចុះសម្រុងគ្នាជាមួយនឹងចក្ខុវិស័យរបស់លោកស្រី von der Leyen ចំពោះរបៀបដែលគណៈកម្មការ នឹងដំណើរការ។

គណៈកម្មាការ ដែលបានស្នើឡើងនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យតឹងរ៉ឹង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈសមាជិកសភាសហភាពអឺរ៉ុប ត្រូវតែអនុម័តការតែងតាំងនីមួយៗ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm