លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានជំរុញឲ្យអ៊ីស្រាអែលធ្វើតាមការអំពាវនាវដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិ ដោយបញ្ឈប់ជាបន្ទាន់នូវវត្តមានខុសច្បាប់ នៅក្នុងទឹកដីប៉ាឡេស្ទីនដែលខ្លួនគ្រប់គ្រងនោះ។

នៅក្នុងការអត្ថាធិប្បាយនៅសម័យប្រជុំពិសេសនៃមហាសន្និបាតUN ស្តីពីបញ្ហាប៉ាឡេស្ទីន លោក Fu បាននិយាយថា ការកាន់កាប់ និងការគៀបសង្កត់ជាច្រើនទស្សវត្សរ៍ បានធ្វើឲ្យមានការរងទុក្ខវេទនាដែលមិនអាចបំភ្លេចបាន ដល់ប្រជាជនប៉ាឡេស្ទីន ហើយបានធ្វើឲ្យក្តីសុបិនដ៏យូរនៃភាពជារដ្ឋឯករាជ្យកាន់តែពិបាកយល់ឡើង។

លោកបានសង្កត់ធ្ងន់ថា៖ «ការបញ្ចប់ការកាន់កាប់ដែនដីនេះ មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចផ្លូវច្បាប់សម្រាប់អ៊ីស្រាអែល»។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងអត្ថបទផ្តល់យោបល់របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកក្កដា បានសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ការបន្តវត្តមានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលខ្លួនគ្រប់គ្រងនេះ គឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយថា អ៊ីស្រាអែលស្ថិតនៅក្រោមកាតព្វកិច្ច ដើម្បីបញ្ចប់ជាបន្ទាន់។ វត្តមានដោយខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីននេះ ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា មតិយោបល់របស់ ICJ បញ្ជាក់ពីការយល់ស្របដ៏យូរអង្វែងរបស់សហគមន៍អន្តរជាតិ និងបញ្ជាក់ពីចំណុចសំខាន់នៃបញ្ហាប៉ាឡេស្ទីន។
លោកបានបញ្ជាក់ថា៖«យើងជំរុញឲ្យអ៊ីស្រាអែលធ្វើតាមការអំពាវនាវដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិដោយបញ្ចប់ភ្លាមៗនូវវត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនគ្រប់គ្រងនេះ។