សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យប្រារព្វសន្និបាតសាខាអាណត្តិទី៦

2024/09/18 10:39:28 pm        89

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៤នេះ លោកជំទាវតបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ ដែលពិធីនេះធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ប្រមាណជាង២០០នាក់។

ក្នុងអង្គសន្និបាតនោះក៏បានឆ្លងសេចក្ដីព្រាងរបាយការណ៍ សកម្មភាពសាខាអាណត្ដិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្ដិទី៦ ឆ្លងសេចក្ដីព្រាងរបាយការណ៍ការងារហិរញ្ញវត្ថុក្នុងអាណត្ដិទី៥ និងលើកទិសដៅការងារហិរញ្ញវត្ថុសម្រាប់អាណត្ដិទី៦ ហើយអង្គសន្និបាតក៏បានពិភាក្សាអនុម័ត ដោយលើកបណ្ណលើសេចក្ដីព្រាងរបាយការណ៍បូកសរុបអាណត្ដិទី៥ និងទិសដៅការងារអាណត្ដិទី៦ផងដែរ។ ក្នុងនោះក៏មានសេចក្ដីប្រកាសរំសាយគណៈកម្មការធិការសាខាអាណត្ដិទី៥ បន្ទាប់មកប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ រួចឆ្លងនិងអនុម័តលើសមាសភាពបេក្ខជន គណៈកម្មការរៀបចំបោះឆ្នោត ដោយលើកបណ្ណអនុម័ត។ ជាលទ្ធផលដំណើរនៃការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យអាណត្តិទី៦ មានចំនួន១៥រូប ក្នុងនោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈ អភិបាលខេត្តឧត្តរមានជ័យជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យអាណត្តិទី៦។

បន្ទាប់ពីប្រកាសលទ្ធផលរួច ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឱ្យទទួលបានជោគជ័យ និងដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តន៍បានល្អ នូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤ រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានបង្កើនគំនិត ក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខានិងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។ 

ជាមួយគ្នានេះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេញ្ញិក បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសមាសភាព  គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោតថ្មី និងបានឯកភាពចំពោះទិសដៅការងារ៦ឆ្នាំបន្ត ដែលអង្គសន្និបាតបានអុម័ត។ លោកជំទាវ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពិតជាលើកកម្ពស់ស្មាតី និងទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្ដាល ជាពិសេសគណៈកិត្តិយសសាខា ជាអ្នកផ្ដល់នូវកិត្តិនាមដល់កាកបាទក្រហមកម្ពុជា អ្នកសម្របសម្រួលទ្រទ្រង់ និងការកៀរគររកមូនិធិដើម្បីសាខា អនុសាខាមានលទ្ធភាពតាមតម្រូវការ សម្រេចបាននូវសកម្មភាពមនុស្សធម៌៕ ​

អត្ថបទៈ សំ ងីម 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm