នគរបាលអូស្ត្រាលីចោទប្រកាន់បុរសម្នាក់ថា ជាមេក្លោងនៃអេបឧក្រិដ្ឋកម្មសកល

2024/09/18 10:44:15 pm        27


នគរបាលអូស្ត្រាលី នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បានចោទប្រកាន់បុរសម្នាក់ពីបទបង្កើត និងគ្រប់គ្រងកម្មវិធី (អេប) ផ្ញើសារ ដែលប្រើប្រាស់ដោយបណ្តាញឧក្រិដ្ឋកម្មចាត់តាំងជាសកល ដោយនេះជាករណីដំបូងនៅក្នុងប្រទេសនេះ។

បុរសអាយុ ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនដោយនគរបាលសហព័ន្ធ នៅភាគខាងលិចទីក្រុងស៊ីដនី កាលពីថ្ងៃអង្គារ (ទី១៧ ខែកញ្ញា)។ ជននោះបានបង្ហាញខ្លួននៅតុលាការ នាថ្ងៃពុធនេះ ដោយត្រូវចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសចំនួន ៥ករណី ពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារឈ្មោះ Ghost ដែលនគរបាលបានចោទប្រកាន់ថា ត្រូវបានប្រើប្រាស់ដោយក្រុមជនអន្ធពាល និងក្រុមឧក្រិដ្ឋកម្មចាត់តាំងជាច្រើន នៅតំបន់មជ្ឈិមបូព៌ា អូស្ត្រាលី និងកូរ៉េខាងត្បូង ដើម្បីនាំចូលគ្រឿងញៀន និងបញ្ជាសម្លាប់។

នគរបាលបាននិយាយថា នេះជាលើកទី១ ហើយ ដែលមនុស្សម្នាក់មានមូលដ្ឋាន នៅប្រទេសអូស្ត្រាលី ត្រូវបានចោទប្រកាន់ពីបទបង្កើត និងដំណើរការកម្មវិធីឧក្រិដ្ឋកម្មសកល។

នគរបាលបានធ្វើការវាយឆ្មក់ ក្នុងរយៈពេល ២ថ្ងៃ នៅក្នុងរដ្ឋ និងដែនដីចំនួន៤ របស់អូស្ត្រាលី ក្នុងខែនេះ ដោយការស្វែងរកពាក់ព័ន្ធ ក៏កើតមានផងដែរ នៅក្នុងប្រទេសអៀរឡង់ អ៊ីតាលី ស៊ុយអែត និងកាណាដា។

នគរបាលបាននិយាយថា ជនល្មើសអូស្ត្រាលីរហូតដល់ទៅ ៥០នាក់ដែលត្រូវបានចោទពីបទប្រើប្រាស់កម្មវិធី Ghost ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ដែរ ក្នុងនោះរួមទាំងការកាត់ទោសដាក់ពន្ធនាគារផងដែរ ដោយការចាប់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសអូស្ត្រាលី និងនៅបរទេស ទំនងជាមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm