លោក អូឡេក អីណាស់យុក (Oleg Ignasyuk) អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី បាននិយាយថា យានដ្រូន MQ-9 Reaper របស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានហោះទៅជិតយន្តហោះចម្បាំងរុស្ស៊ី ក្នុងខេត្តហូម ( Homs) នៃប្រទេសស៊ីរី កាលថ្ងៃអង្គារ។
លោកបាននិយាយថា៖«យានដ្រូនប្រយុទ្ធឈ្លបយកការណ៍ MQ-9 Reaper របស់កងម្លាំងចម្រុះ បានហោះហើរប្រកបដោយគ្រោះថ្នាក់ ចូលទៅជិតយន្តហោះចម្បាំង Su-35 របស់កងកម្លាំងអាកាសរុស្ស៊ី ដែលកំពុងហោះហើរតាមផែនការលើខេត្ត Homs របស់ប្រទេសស៊ីរី» ដោយបានបន្ថែមថា អាកាសយានិករុស្ស៊ី បានបង្ហាញពីវិជ្ជាជីវៈខ្ពស់ និងចាត់វិធានការទាន់ពេលវេលា ដើម្បីទប់ស្កាត់ការប៉ះទង្គិច។
លោកក៏បាននិយាយផងដែរថា យន្តហោះចម្បាំង F-15 ពីរគ្រឿងរបស់ចម្រុះ យន្តហោះ F-16 ពីរគ្រឿង និងយន្តហោះចម្បាំង Rafale ពីរគ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែក A-10 Thunderbolt ពីរគ្រឿង បានរំលោភលើដែនអាកាសរបស់ប្រទេសស៊ីរី នៅក្នុងតំបន់ al-Tanf ឆ្លងកាត់ផ្លូវអាកាសអន្តរជា ១២ដង កាលពីថ្ងៃអង្គារ។
លើសពីនេះ លោកបានលើកឡើងថា ការបំពានចំនួន ៨លើកនៃកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ ដែលភ្ជាប់ជាមួយនឹងការហោះហើរដោយយានដ្រូនរបស់ចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។