សារធាតុគីមីជាង ៣.៦០០ប្រភេទ នៅក្នុងការវេចខ្ចប់អាហារ ត្រូវបានរកឃើញនៅក្នុងខ្លួនមនុស្ស

2024/09/18 10:50:20 pm        33


ការសិក្សាមួយដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) បានឲ្យដឹងថា សារធាតុគីមីជាង ៣.៦០០ប្រភេទ ដែលប្រើក្នុងការវេចខ្ចប់ ឬរៀបចំអាហារ ត្រូវបានរកឃើញនៅក្នុងខ្លួនមនុស្ស។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវមកពីមូលនិធិវេទិកាវេចខ្ចប់អាហារ ដែលជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាន នៅទីក្រុង Zurich ប្រទេសស្វីស គឺលោកស្រី Birgit Geueke បាននិយាយថា ប្រហែល ១០០ប្រភេទនៃសារធាតុគីមីទាំងនេះ ត្រូវបានចាត់ទុកថា ជា «ក្ដីបារម្ភខ្ពស់» ចំពោះសុខភាពមនុស្ស។

សារធាតុមួយចំនួន ត្រូវបានសិក្សាយ៉ាងល្អ ហើយត្រូវបានគេរកឃើញរួចហើយ នៅក្នុងរាងកាយមនុស្ស ដូចជាសារធាតុ PFAS និងប៊ីសហ្វេណុល A ជាដើម។

ប៉ុន្តែលោកស្រីវេជ្ជបណ្ឌិត Geueke បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា គេដឹងតិចតួចណាស់អំពីផលប៉ះពាល់ដល់សុខភាពរបស់សារធាតុដទៃទៀត ដោយអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែមទៀត អំពីថា តើសារធាតុគីមីដែលប្រើក្នុងការវេចខ្ចប់ ត្រូវបានចូលទៅក្នុងអាហារដែរ ឬយ៉ាងណា។

សារធាតុ PFAS ដែលត្រូវបានគេស្គាល់ថា ជាសារធាតុគីមីមិនរលាយ ត្រូវបានគេរកឃើញនៅក្នុងផ្នែកជាច្រើននៃរាងកាយមនុស្ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពជាច្រើន។ ចំណែកសារធាតុប៊ីសហ្វេណុល A (Bisphenol A) ជាសារធាតុគីមីរំខានដល់អរម៉ូនដែលត្រូវប្រើសម្រាប់ផលិតផ្លាស្ទិច ត្រូវបានហាមឃាត់រួចហើយមិនឲ្យមាននៅក្នុងដបទឹកដោះគោកូនក្មេង ក្នុងប្រទេសជាច្រើន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm