បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា សហរដ្ឋអាមេរិក មិនគួរបដិសេធកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី និងចិននោះទេ។
លោក ត្រាំ បានថ្លែងក្នុងអំឡុងពេលជួបជុំនៅទីក្រុង Flint នៃរដ្ឋមីឈីហ្គែនថា៖«ការធ្វើជំនួញជាមួយប្រទេសចិន គឺជារឿងល្អ ប៉ុន្តែអ្នកត្រូវការកិច្ចព្រមព្រៀងដោយយុត្តិធម៌។ ការធ្វើជំនួញជាមួយប្រទេសរុស្ស៊ី ពួកគេ មានរ៉ែឆៅជាច្រើន [...]។
លោក បានបញ្ជាក់ជាថ្មីថា លោកមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង។
កាលពីថ្ងៃចន្ទ លោក ត្រាម បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លោកមិនចាត់ទុករុស្ស៊ី និងចិនជា សត្រូវរបស់សហរដ្ឋអាមេរិកនោះទេ។ លោកបានសន្យាថា នឹងចុះសម្រុងជាមួយប្រទេសទាំងនេះ ប្រសិនបើលោក ជាប់ឆ្នោតជាប្រធានាធិបតី។