សិស្សម្នាក់ ត្រូវបានចាក់ឲ្យរបួស ក្បែរសាលាជប៉ុន នៅភាគខាងត្បូងប្រទេសចិន

2024/09/19 12:38:33 am        35

ក្រសួងការបរទេសចិន បានឲ្យដឹងថា អ្នកវាយប្រហារដោយកាំបិតម្នាក់ នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បានចាក់សិស្សសាលាជប៉ុនម្នាក់ នៅភាគខាងត្បូងប្រទេសចិន ដោយនេះជាការវាយប្រហារលើកទី២ ដែលពាក់ព័ន្ធនឹងកន្លែងអប់រំរបស់ជប៉ុននៅក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «សិស្សអាយុ ១០ឆ្នាំម្នាក់នៃសាលាជប៉ុន នៅទីក្រុង Shenzhen ត្រូវបានចាក់ដោយបុរសម្នាក់ នៅចម្ងាយប្រហែល ២០០ម៉ែត្រពីទ្វារចូលសាលា»។

លោកបន្តថា សិស្សរូបនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយជនដៃដល់ត្រូវបានចាប់ខ្លួន នៅនឹងកន្លែង។ របាយការណ៍របស់នគរបាលពីតំបន់មួយ ក្នុងទីក្រុង Shenzhen ដែលមានសាលាជប៉ុន បានឲ្យដឹងថា ការវាយប្រហារលើកុមារម្នាក់ បានកើតឡើងនៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងស្រុក)។ ជនសង្ស័យដែលជាអ្នកវាយប្រហារមានឈ្មោះថា Zhong វ័យ ៤៤ឆ្នាំ ប៉ុន្តែរបាយការណ៍នោះមិនបានផ្តល់ហេតុផលអ្វីជាក់លាក់ទេ។

ទាំងអ្នកនាំពាក្យក្រសួងការបរទេស និងរបាយការណ៍នគរបាលមិនបានបញ្ជាក់ពីសញ្ជាតិរបស់ជនរងគ្រោះឡើយ។ លោក Lin បាននិយាយថា៖ «ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ប្រទេសចិននឹងបន្តចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពជនបរទេសទាំងអស់ នៅក្នុងប្រទេស»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm