វិមានក្រឹមឡាំងព្រមានថា ការវាយប្រហារឧបករណ៍ Pager ក្នុងប្រទេសលីបង់ អាចបង្កជម្លោះធំនៅមជ្ឈិមបូព៌ា

2024/09/19 12:50:15 am        56

វិមានក្រឹមឡាំង បានព្រមាននៅថ្ងៃពុធនេះថា ការវាយប្រហារលើក្រុមហេសប៊ូឡាលីបង់ និងក្រុមផ្សេងទៀត ដោយប្រើប្រាស់ការបំផ្ទុះឧបករណ៍ចាប់សញ្ញាអគ្គិសនី(Pager) អាចនឹងបង្កឲ្យមានជម្លោះធំជាងនេះនៅក្នុងតំបន់ ហើយពួកគេអំពាវនាវឲ្យកំណត់អត្តសញ្ញាណជនល្មើស នៅក្នុងការស៊ើបអង្កេត ។

ក្រុមហេសប៊ូឡា បានប្ដេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីការចោទប្រកាន់ថា អ៊ីស្រាអែលបានបំផ្ទុះឧបករណ៍ Pager ក្នុងពេលដំណាលគ្នានៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ៩ នាក់ និងមនុស្សជាង ៤ពាន់នាក់ផ្សេងទៀត រងរបួសរួម ទាំងក្រុមអ្នកប្រយុទ្ធរបស់ពួកគេ និងបេសកជនអ៊ីរ៉ង់ប្រចាំនៅទីក្រុង Beirut ផងដែរ ។

ប្រភពសន្តិសុខលីបង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល បានបញ្ចូលគ្រឿងផ្ទុះទៅក្នុងឧបករណ៍ Pager ដែលនាំចូលដោយក្រុមហេសប៊ូឡា រយៈពេលជាច្រើនខែ មុនពេលបំផ្ទុះនៅថ្ងៃអង្គារ ។

លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា អ្វីដែលបានកើតឡើង មិនថាជារឿងអ្វីនោះទេ វាច្បាស់ណាស់ថា នឹងនាំឲ្យកើនឡើងភាពតានតឹង ។

លោកថា តំបន់មជ្ឈិមបូព៌ា ស្ថិតនៅក្នុងស្ថានភាពផ្ទុះ ហើយច្បាស់ណាស់ថា ឧបទ្ទេវហេតុបែបនេះ មានសក្តានុពលបង្កឲ្យស្ថានភាពលែងអាចគ្រប់គ្រងបាន ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm