អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភាពគ្មានឆន្ទៈរបស់មេដឹកនាំអង្គការណាតូ ក្នុងការពិចារណាលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីផលវិបាកនៃការវាយប្រហារដែលអាចកើតមានលើរុស្ស៊ី ដោយប្រើអាវុធលោកខាងលិច គឺជាកាយវិការដ៏គ្រោះថ្នាក់ មិនគិតវែងឆ្ងាយ និងគ្មានវិជ្ជាជីវៈ។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង បន្ទាប់ការរំពឹងទុករបស់អគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ដែលថា សម្ព័ន្ធភាពយោធានេះ នឹងមិនក្លាយជាភាគីនៃជម្លោះនៅអ៊ុយក្រែនទេ បើទោះជាខ្លួនអនុញ្ញាតឲ្យក្រុងគីវ វាយលុកលើទឹកដីរុស្ស៊ី ដោយអាវុធលោកខាងលិចក៏ដោយ។
លោក Peskov បាននិយាយថា៖«បំណងអត្មានិយមបែបនេះ មិនឲ្យយកសេចក្តីថ្លែងការរបស់ប្រធានាធិបតីរុស្ស៊ីមកពិចារណានោះ គឺជាទង្វើដែលគិតខ្លី និងគ្មានវិជ្ជាជីវៈ។ ខ្ញុំគ្រាន់ចង់សន្មតថា នេះគឺជា «ស្ថានភាពដែលជិតផុតអាណត្តិរបស់លោក ស្តូលថិនប៊ឺ ហើយវាពិតជាច្បាស់ណាស់ថា បន្ទាប់ពីរយៈពេលខ្លីនៃពេលវេលាដែលលោក នឹងលែងទទួលខុសត្រូវចំពោះពាក្យសម្តីដែលលោក បាននិយាយ ប៉ុន្តែជំហរនេះ គឺជាការបង្កហេតុ និងគ្រោះថ្នាក់ខ្លាំងណាស់»។