បច្ចេកវិទ្យាហិរញ្ញវត្ថុ បានកំពុងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកធ្វើអាជីវកម្មផ្សេងៗ

2024/09/19 01:24:26 am        76

ភ្នំពេញ ៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា បានកំពុងផ្លាស់ប្តូររីកចម្រើនយ៉ាងឆាប់រហ័ស ទាំងការបម្រើសេវាកម្មនៅតាមរដ្ឋបាលសាធារណៈ និងវិស័យឯកជន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងអ្នកប្រើប្រាស់និងអ្នកធ្វើ អាជីវកម្ម។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកម្មវិធី CamTech Summit 2024 នៅ មណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា នៅពេលយើងពិភាក្សាអំពី Fintech វាជារឿង សំខាន់ក្នុងការយល់ដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់បម្រើជាឆ្អឹងខ្នង នៃប្រព័ន្ធអេកូទាំងមូល, បច្ចេកវិទ្យាហិរញ្ញវត្ថុមិនត្រឹមតែជា មធ្យោបាយនៃប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូន រវាងអ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ។ ប្រព័ន្ធទូទាត់ប្រកបដោយប្រសិទ្ធភាព បានជួយសម្រួលដល់ការជឿទុកចិត្ត បង្កើនបទពិសោធន៍អ្នក ប្រើប្រាស់ និងជំរុញការច្នៃប្រឌិត ដោយផ្តល់នូវក្របខ័ណ្ឌចាំបាច់ សម្រាប់សេវាកម្មហិរញ្ញវត្ថុផ្សេងៗឱ្យរីកចម្រើន។

ជុំវិញ Fintech នេះដែរ, លោកជំទាវបណ្ឌិត ក៏បានចែករំលែកអំពីការអភិវឌ្ឍន៍ ដែលធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេស។ រហូតមកដល់ ពេលនេះ ធនាគារជាតិនៃកម្ពុជាបានទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយបានដាក់ចេញនូវគំនិតផ្តួច ផ្តើម សំខាន់ៗជាច្រើន រួមទាំងប្រព័ន្ធជម្រះបញ្ជីជាតិ នៃការទូទាត់សេវាធនាគារ តាមអ៊ីនធឺណិត NBC-Platform, Cambodian Shared Switch និង BAKONG ច្នៃប្រឌិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណង ធ្វើឱ្យសេវាកម្មបង់ប្រាក់កាន់តែងាយស្រួលប្រើ ប្រាស់ ជាពិសេសសម្រាប់បុគ្គល និងអាជីវកម្ម ដែលរស់នៅក្នុងតំបន់ជនបទ ការលើកទឹកចិត្តមនុស្សគ្រប់គ្នា ដើម្បីចូលរួមក្នុង ប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល។ នេះជាភាពអស្ចារ្យ ដែលយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដោយបានកើនឡើងគួរឱ្យកត់ សម្គាល់ នៅក្នុងឌីជីថលផងដែរដូចជា វិធីសាស្រ្តទូទាត់ដូចជា ការបង់ប្រាក់ KHQR Code ជាដើម។ បច្ចេកវិទ្យានេះបានផ្លាស់ប្តូរ យ៉ាងពិតប្រាកដដូចជា ការបង់ថ្លៃទំនិញ និងសេវាកម្ម ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ និងអ្នកអាជីវកម្ម។

ទាក់ទិនបច្ចេកវិទ្យា Fintech នេះដែរ, និស្សិតដែលសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) និងនិស្សិតមក វិទ្យាស្ថាន វ៉ាន់ដា លើកឡើងថា ជុំវិញការបង្កើតឱ្យមានព្រឹត្តិការណ៍ CamTech Summit 2024 ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យសិស្ស-និស្សិត បានស្វែងយល់បន្ថែម អំពីវិស័យបច្ចេកវិទ្យា ខណៈដែលបច្ចេកវិទ្យាបានកំពុងដើរឆ្ពោះទៅមុខ ក្នុងនោះសម្រាប់ បច្ចេកវិទ្យា Fintech ក៏កំពុងមានការរីកចម្រើនគួរកត់សម្គាល់ផងដែរ ហើយរំពឹងថា នៅពេលខាងមុខវិស័យនេះរីកចម្រើនកាន់តែខ្លាំង បន្ថែមទៀត សម្រាប់បម្រើដល់អ្នកប្រើប្រាស់ និងអ្នកធ្វើអាជីវកម្ម។

ជុំវិញ Fintech នេះ, CamTech Summit ផ្តល់ឱកាសពិសេសមួយ ក្នុងការប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ និយតករ អាជីវកម្ម និងអ្នកដឹកនាំបច្ចេកវិទ្យានៅលើវិស័យផ្សេងៗ សម្រាប់បម្រើជាវេទិកា ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរករួមគ្នា នូវឱកាស និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា Fintech និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm