រដ្ឋមន្រ្តីការបរទេសហ៊្សកដានីលោក Ayman Safadi និយាយនៅថ្ងៃពុធនេះថា អ៊ីស្រាអែល កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលឲ្យធ្លាក់ក្នុងសង្រ្គាមតំបន់ តាមរយៈការបន្តភាពតានតឹងដ៏គ្រោះថ្នាក់នៅតាមសមរភូមិមុខជាច្រើន ។
នៅក្នុងសេចក្តីអត្ថាធិប្បាយក្រោយជំនួបក្រុមកិច្ចសន្យារដ្ឋមន្រ្តីអ៊ីស្លាម និងអារ៉ាប់នៅទីក្រុង Amman ដើម្បីបញ្ចុះបញ្ចូលឱ្យមានបទឈប់បាញ់នៅហ្កាហ្សា Ayman និយាយថា សន្តិភាពនឹងមិនអាចទទួលបានឡើយ បើគ្មានដំណោះស្រាយរដ្ឋ ២ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ដែនដីហ៊ុព័ទ្ធមួយនេះ និយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤១.២៧២នាក់ និងមនុស្ស ៩៥.៥៥១នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕