​ រ៉ូម៉ានី៖ ណាតូត្រូវតែតបត ចំពោះការលុកលុយរបស់រុស្ស៊ីចូលទៅក្នុងដែនអាកាសរបស់ខ្លួន

2024/09/19 02:52:49 am        134


រដ្ឋមន្ត្រីការពារជាតិរូម៉ានី លោក Angel Tilvar នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បាននិយាយថា អង្គការណាតូ (NATO) ត្រូវតែអនុម័តការឆ្លើយតប «ដែលត្រូវគ្នាដ៏រឹងមាំមួយ» ចំពោះឧប្បត្តិហេតុដែលមីស៊ីល ឬយានដ្រូនរបស់រុស្ស៊ីបាញ់សំដៅទៅអ៊ុយក្រែន បានចូលទៅក្នុងដែនអាកាសរបស់សម្ព័ន្ធមិត្ត។

បណ្ដារដ្ឋនៅតាមព្រំដែនប៉ែកខាងកើតរបស់អង្គការណាតូ ដែលរដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំគ្នា នៅទីក្រុង Bucharest នាថ្ងៃពុធនេះ បានលើកឡើងម្តងហើយម្តងទៀតថា សកម្មភាពរបស់រុស្ស៊ី នៅក្នុងតំបន់សមុទ្រខ្មៅ និងហួសបពីតំបន់នេះទៀតនោះ គឺជាប្រភពនៃការព្រួយបារម្ភដ៏ខ្លាំងក្លា។

កាលពីដើមខែនេះ រដ្ឋជាសមាជិករបស់អង្គការណាតូ គឺរូម៉ានី និងឡាតវី បានឃើញនូវយានដ្រូនរបស់រុស្ស៊ីធ្លាក់ចូលដែនដីរបស់ខ្លួន បន្ទាប់ពីបានរំលោភលើដែនអាកាសរបស់ពួកគេ ដែលជំរុញឲ្យមានការអំពាវនាវជាផ្លូវការ ដើម្បីចាត់វិធានការរួមគ្នា ប្រឆាំងនឹងការលុកលុយតាមអាកាសរបស់រុស្ស៊ី។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដើម្បីបង្កវិនាសកម្មដល់នាវាគ្រាប់ធញ្ញជាតិស៊ីវិល នៅក្នុងការវាយប្រហារដោយមីស៊ីលនៅក្នុងដែនទឹកសមុទ្រខ្មៅ ក្បែរប្រទេសរ៉ូម៉ានី ដែលហេតុការណ៍នោះកាន់តែបង្កើនភាពតានតឹង រវាងទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តយោធាមួយនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        29
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        51
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm