សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
មូលនិធិអាស៊ីបានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះមានរយៈពេល៣០ឆ្នាំ គឺនៅឆ្នាំ១៩៩៣ ចាប់តាំងពីប្រទេសកម្ពុជាមិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ។





