មនុស្សជាង១០នាក់របួសក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើតំបន់ទ្វែរ (Tver) នៅរុស្ស៊ី

2024/09/19 05:22:10 pm        108

យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា មនុស្សចំនួន ១៣ នាក់បានរងរបួស ក្នុងតំបន់ ទ្វែរ (Tver) របស់ប្រទេសនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន បានបង្កឱ្យមានអគ្គិភ័យ និងការញ្ជួយមានទំហំប៉ុនការរញ្ជួយដីមួយនៅទីនោះ។

វីដេអូដែលមិនត្រូវបានគេផ្ទៀងផ្ទាត់ បានបង្ហាញពីការផ្ទុះដ៏ធំមួយនៅក្នុងតំបន់ទីក្រុងនេះ។

បទបញ្ជាការជម្លៀសមួយផ្នែកនៃតំបន់នេះ ត្រូវបានប្រកាសបន្ទាប់ពីមានការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះ។ ក្រោយមក អភិបាលតំបន់នេះ បានជំរុញឲ្យអ្នកស្រុកវិលត្រឡប់ទៅវិញ ដោយនិយាយថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ក្នុងក្រុង បានដំណើរការជាធម្មតាឡើងវិញ។

ទីភ្នាក់ងារព័ត៌មាន AFP និង Reuters បានដកស្រង់ប្រភពរបស់អ៊ុយក្រែនដែលនិយាយថាឃ្លាំងគ្រាប់រំសេវមួយត្រូវបានរងការវាយប្រហារដោយដ្រូនរបស់ខ្លួន។ 

តាមសេចក្តីរាយការណ៍ ទីតាំងយោធានេះបានផ្ទុកដោយធុងសាំង ក៏ដូចជាគ្រាប់កាំភ្លើងធំ មីស៊ីលផ្លោង និងគ្រឿងផ្ទុះជាច្រើនទៀត ។ ទាំងនេះគឺជាអាវុធទាំងអស់ដែលត្រូវបានប្រើប្រាស់ក្នុងការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន។    

ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ុយក្រែននេះ គឺជាប្រភេទដែលខ្លួនចង់ប្រើមីស៊ីលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។ ទោះគ្មានការអនុម័តពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏ដោយ ក៏អ៊ុយក្រែនបានវាយប្រហារគោលដៅរុស្ស៊ីម្តងទៀត ដោយយានដ្រូនផលិតខ្លួនឯងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm