ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា ឈានចូលដល់រយៈពេល១០ថ្ងៃ ខណៈការតវ៉ារីកកាន់តែធំ បណ្តាលឲ្យមានការចាប់ខ្លួនអ្នកតវ៉ា។

មជ្ឈមណ្ឌលសហជីពពាណិជ្ជកម្មឥណ្ឌា (CITU) ដែលជាក្រុមការងារដ៏លេចធ្លោមួយ កំពុងគាំទ្រចលនារបស់បុគ្គលិក។

ក្រុមហ៊ុន Samsung មិនយកចិត្តទុកដាក់ដើម្បីទទួលស្គាល់សហជីពណាមួយដែលគាំទ្រដោយក្រុមការងារជាតិ ដូចជាមជ្ឈមណ្ឌលសហជីពពាណិជ្ជកម្មឥណ្ឌា (CITU) នោះទេ និងមិនយកចិត្តទុកដាក់ដើម្បីពិភាក្សាជាមួយបុគ្គលិក ព្រមទាំងមន្ត្រីរដ្ឋាភិបាលរដ្ឋឡើយ ដែលនៅពុំទាន់ទទួលបានលទ្ធផលដំណោះស្រាយណាមួយនៅឡើយ។

កាលពីថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា នគរបាលប្រទេសឥណ្ឌា បានដោះលែងបុគ្គលិកភាគច្រើនក្នុងចំណោមបុគ្គលិក១០៤នាក់ដែលកំពុងធ្វើកូដកម្ម របស់ក្រុមហ៊ុន Samsung Electronics ជាអ្នកដែលត្រូវបានឃុំខ្លួនពីបទរៀបចំផែនការតវ៉ាដោយគ្មានការអនុញ្ញាត។ ភាពចម្រូងចម្រាស់នេះ បានបង្អាក់ដល់ទិន្នផលនៅរោងចក្រ កាលពីសប្តាហ៍កន្លងទៅ។
ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងមួយនេះ កំពុងរៀបចំផែនការកាត់បន្ថយការងាររហូតដល់ ៣០% នៃបុគ្គលិកក្រៅប្រទេសរបស់ខ្លួនក្នុងផ្នែកមួយចំនួន រួមទាំងនៅក្នុងប្រទេសឥណ្ឌា ផងដែរ។
សារព័ត៌មានរ៉យទ័របានរាយការណ៍ថា អង្គភាពប្រឆាំងការរំលោភសេចក្តីទុកចិត្តរបស់ប្រទេសឥណ្ឌា បានរកឃើញថា ក្រុមហ៊ុនSamsung និងក្រុមហ៊ុនស្មាតហ្វូនដ៏ទៃទៀត បានឃុបឃិតជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស ដើម្បីបើកដំណើរការឧបករណ៍ផ្តាច់មុខដោយបំពានច្បាប់ប្រកួតប្រជែង។