ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាល​ស្តីពីការត្រួតពិនិត្យ​នីត្យានុកូលភាព

2024/09/19 06:35:00 pm        152

កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជា​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យ​នីត្យានុកូល​ភាព​» ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេស​នាមដោយ​ឯក​ឧត្តម​បណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូន​ដល់​ថ្នាក់​ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុម​ប្រឹក្សាអ្នកច្បាប់ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុប​ប្រមាណ ៥០០នាក់ ។​

ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលក្រុម​ប្រឹក្សា​អ្នក​ច្បា​ប់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ក្នុងទិសដៅបន្តកសាង និងពង្រឹង​ធន​ធាន​មនុស្ស​ក្នុង​ក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជារបស់ស្ថាប័នពាក់ព័ន្ធ ដែលមាន​បំណង​ចង់​សិក្សារៀន​សូត្រ។ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ «Life-long learning» ដោយធ្វើការផង និងរៀនផង ហើយរៀនក្នុងស្ថាប័នខ្លួនឯងផង និងរៀន​ពី​ខាងក្រៅ​​ផង​ ដើម្បីបន្តរក្សាខ្លួនជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

ឯកឧត្តមបន្តថា ប្រធានបទស្តីពី«ការត្រួតពិនិត្យនីត្យានុកូល​ភាព» ពិត​ជាមាន​សារសំខាន់ និង​ឆ្លើយ​តប​ទៅ​នឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការ​របស់រាជ​រដ្ឋាភិបាល​ក្នុង​ការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក្នុងនោះមាន​ទាំង​ការងារ​កំណែទ​ម្រង់ច្បាប់ និងអភិបាលកិច្ចល្អ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត ឋាមពល និងភាពជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដែលមុំទី១ បានកំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចចាំបាច់និងស្នូល តាម​រយៈការ​បន្ត​កែ​ទម្រង់​ស្ថាប័ន និង​អភិបាល​កិច្ច​ឱ្យ​សម្រេច​បាន​នូវ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​មាន​សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញ​ការងារ​នៅ​ក្នុង​ “ជវភា​ព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ” និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំង​ការ​ដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ​ និង​ការ​វាយ​តម្លៃ​លើ​ការ​អនុវ​ត្តគោល​នយោបាយ និង​យុទ្ធសាស្ត្រ​​នានា របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍ដ៏ស្មុគ​ស្មាញ​នៃ​សង្គម​‑សេដ្ឋកិច្ច​ ទាំងក្នុង និង​ក្រៅ​ប្រទេស​។​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​បញ្ជាក់​ថា​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ មុំទី៤បានកំណត់យកកា​រ​លើក​កម្ពស់ និង​ពង្រឹង​ប្រសិទ្ធ​ភាព​ច្បាប់ ​និងប្រព័ន្ធយុត្តិធម៌ មានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធ​ប្រឆាំង​អំពើ​បំពាន​ដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្ត​ពី​សាធារណ​ជន​មក​លើ​វិស័យ​យុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់​ធ្នាប់​សាធារណៈ ​និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ឯកឧត្តមថា នៅក្នុងសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលនៅ​ក្នុង​នោះ ​មានចែងអំពីគោលការណ៍ធំៗជាច្រើន ដូចជា ស្ថាប័ននយោបាយនិងធម្មនុញ្ញ ស្ថាប័ន​ធានា​ការ​អនុវត្ត​ច្បាប់ សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ប្រព័ន្ធសេដ្ឋកិច្ច សំដៅធានានិរន្តរ​ភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​ដឹកនាំរដ្ឋ ដែលយកប្រជាជនជាធំ។

ការធានានូវអនុលោមភាពនិងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ ទាំងក្នុងន័យចង្អៀតនិងទូលាយ គឺ​ជា​យន្ត​ការចំបងមួយ ហើយ ប្រទេសជាច្រើន រួមទាំងកម្ពុជា​បាន​បង្កើត​ឱ្យ​មាន​យន្ត​ការ​ត្រួត​ពិនិត្យ​ធម្មនុញ្ញ​ភាព ដើម្បីធានាថារាល់ច្បាប់ទាំងអស់ត្រូវតែមានអនុលោមភាពជាមួយរដ្ឋធម្មនុញ្ញនេះ។ បន្ថែម​ពីលើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ការធានា​នីត្យានុកូល​ភាព​នៃ​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរសាធារណៈ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ទាំង​នៅ​ក្នុង​ការ​ដាក់​ចេញ​លិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ទាំងសកម្មភាព ទាំងការសម្រេចចិត្ត គឺជាកិច្ចការ​ងារ​សំ​ខាន់ផងដែរ ហើយដែលជាប្រធានបទនៃវគ្គបណ្តុះបណ្តាលរបស់យើងនាថ្ងៃនេះ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm