ប្រមុខការពារជាតិថ្មី EU៖ អឺរ៉ុប ត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងរុស្ស៊ី ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ

2024/09/19 06:55:31 pm        123

អ្នកទទួលបានការតែងតាំងជាស្នងការការពារជាតិដំបូងរបស់សហភាពអឺរ៉ុប បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា សហភាពអឺរ៉ុបត្រូវតែប្រញាប់ប្រញាល់បង្កើនការការពាររបស់ខ្លួន ខណៈរុស្ស៊ី អាចនឹងត្រៀមរួចរាល់សម្រាប់ការប្រឈមមុខដាក់គ្នាក្នុងរយៈពេលពី ៦ទៅ ៨ឆ្នាំខាងមុខនេះ។

លោក អង់ដ្រូស គូប៊ីឡូស (Andrius Kubilius) ដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសលីទុយអានី អ្នកជិតខាងរបស់រុស្ស៊ី ត្រូវបានដាក់ឱ្យកាន់តំណែងនេះដើម្បីជំរុញឧស្សាហកម្មសព្វាវុធរបស់ទ្វីប ដោយធ្វើឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបចំណាយប្រាក់កាន់តែច្រើនលើសព្វាវុធនៅអឺរ៉ុប និងការទិញលក់រួមគ្នា ក៏ដូចជាដោយធ្វើឱ្យក្រុមហ៊ុនខ្លួនបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតឆ្លងកាត់ព្រំដែន។

តំណែងថ្មីនេះឆ្លុះបញ្ចាំងថាបញ្ហាសន្តិសុខបានឡើងដល់កំពូលនៃរបៀបវារៈនយោបាយរបស់សហភាពអឺរ៉ុប ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ លើអ៊ុយក្រែនមក។ លោក Kubilius ដែលជាអ្នករិះគន់រុស្ស៊ី និងជាអ្នកគាំទ្រអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ (១៨ កញ្ញា) ថា «បណ្ដារដ្ឋមន្ត្រីការពារជាតិ និងឧត្តមសេនីយណាតូ យល់ស្របថា លោក វ្ល៉ាឌីមៀ ពូទីន អាចត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឈមមុខជាមួយណាតូ និងសហភាពអឺរ៉ុប ក្នុងរយៈពេល ៦ ទៅ ៨ឆ្នាំខាងមុខ»។

លោក Kubilius បន្តថា ការងារដំបូងរបស់លោកជាស្នងការ នឹងធ្វើការរុករក រួមជាមួយនឹងប្រមុខការទូតរបស់សហភាពអឺរ៉ុប លើធនធានអ្វីដែលសហភាពអឺរ៉ុបត្រូវការដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងផ្នែកយោធា។ ប្រមុខការពារជាតិសហភាពអឺរ៉ុបថ្មីរូបនេះមានបំណងបញ្ចប់ការសិក្សាស្រាវជ្រាវនោះក្នុងរយៈពេល ១០០ថ្ងៃដំបូង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm