ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបន្ថែមពេលការដាក់បម្រាមលើផលិតផលកសិកម្ម មកពីបណ្តាប្រទេសលោកខាងលិច រយៈពេលពីរឆ្នាំទៀត។

ការដាក់បម្រាម នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គឺជាការចាប់ផ្តើមលើកដំបូង នៃការបន្ថែមពេល ហួសពីរយៈពេលមួយឆ្នាំ។
កាលពីដំបូង ដោយត្រូវបានអនុម័ត នៅខែសីហា ឆ្នាំ២០១៤ ក្នុងការសងសឹកសម្រាប់ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន បម្រាមនេះបានធ្វើឲ្យប៉ះពាល់ដល់ផលិតផលមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី ន័រវេស និងប្រទេសកាណាដា។ ការរឹតត្បិត ក្រោយមកត្រូវបានពង្រីកទៅដល់ប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមទាំងប្រទេសអ៊ុយក្រែនផងដែរ។
ទន្ទឹមនឹងនេះ វាត្រូវបានគេរាយការណ៍ថា លោក ពូទីន បានកោតសរសើរពីបម្រាមលើការនាំចូល សម្រាប់ការជំរុញកំណើនកសិកម្មរបស់ប្រទេសរុស្ស៊ី។