រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រកាស«ដំណាក់កាលថ្មី»នៅក្នុងជម្លោះប្រឆាំងនឹងក្រុមហេសបូឡា

2024/09/19 09:52:56 pm        108

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលបានឈានចូល «ដំណាក់កាលថ្មី» នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា ( Hezbollah) នៅក្នុងប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះពីរថ្ងៃដែលកំណត់គោលដៅទៅលើឧបករណ៍ទាក់ទងនៅទូទាំងប្រទេសលីបង់។

ថ្លែងនៅឯមូលដ្ឋានទ័ពអាកាសយោធានៅភាគខាងជើងប្រទេសអ៊ីស្រាអែល លោក ហ្គាឡែនធ៍ បាននិយាយថា អ៊ីស្រាអែល កំពុង «ផ្លាស់ប្តូរទៅភាគខាងជើង ដោយការបែងចែកធនធាន ថាមពល និងកងកម្លាំង»។

លោក ហ្គាឡែនធ៍ បានថ្លែងថា៖«យើងកំពុងចាប់ផ្តើមដំណាក់កាលថ្មីមួយនៅក្នុងសង្រ្គាម ពេលនេះ តម្រូវឲ្យមានភាពក្លាហាន ការប្តេជ្ញាចិត្ត និងការតស៊ូ»។ លោកបានបន្ថែមថា គោលដៅគឺ «ដើម្បីបញ្ជូនអ្នកស្រុកនៃសហគមន៍ភាគខាងជើង ត្រឡប់ទៅផ្ទះសម្តែងវិញដោយសុវត្ថិភាព»។

សេចក្តីប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានសម្រេចចិត្តពង្រីកគោលបំណងនៃជម្លោះ ដើម្នីធ្វើឲ្យប្រជាជនអ៊ីស្រាអែលដែលផ្លាស់ទីលំនៅត្រឡប់ទៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយការប្រយុទ្ធឆ្លងព្រំដែនជាមួយក្រុមហេសបូឡា។

លោក ហ្គាឡែនធ៍ បានសរសើរការរីកចម្រើនរបស់យោធា ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើតួនាទីរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសលីបង់នោះទេ។ លោកបាននិយាយថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងសម្រេចបាននូវលទ្ធផលដ៏ល្អ រួមជាមួយនឹងទីភ្នាក់ងារចារកម្ម Shin Bet, Mossad និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងអស់»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm