លោក Trump បន្ទោស «ក្រុមឆ្វេងនិយមជ្រុល» ដោយមិនលើកពីភស្តុតាង សម្រាប់ការប៉ុនប៉ងធ្វើឃាតលើកទី២

2024/09/19 10:30:32 pm        34


បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងថា លោកកំពុងត្រូវបានវាយប្រហារ ដោយកងកម្លាំង «ក្រុមឆ្វេងនិយមជ្រុល» ហើយបានប្តេជ្ញាថា នឹងធ្វើយុទ្ធនាការដោយមានគោលបំណងថ្មី នៅឯការជួបជុំយុទ្ធនាការផ្លូវការជាលើកដំបូងរបស់លោក ចាប់តាំងពីមានការពោលអះអាងពីការប៉ុនប៉ងធ្វើឃាតលើកទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា។

ដោយនិយាយទៅកាន់ហ្វូងមនុស្សដែលមានសំឡេងអឹង ក្នុងទីក្រុង Uniondale (យូញៀនដែល) រដ្ឋ New York ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រពីទីក្រុង Manhattan លោក Trump បានប្រាប់ថា៖ «ការប្រឈមនឹងសេចក្ដីស្លាប់ទាំងនេះ មិនបានបំបាក់ឆន្ទៈរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ហេតុការណ៍នេះគ្រាន់តែមកជួយធ្វើឲ្យការតាំងចិត្តរបស់ខ្ញុំកាន់តែរឹងមាំខ្លាំងឡើងៗប៉ុណ្ណោះ»។ លោក Trump បាននិយាយនៅឯទីលានកីឡា Long Island ដែលប្រមូលផ្តុំដោយអ្នកគាំទ្រជាង ១០.០០០នាក់ បើទោះបីជារដ្ឋ New York ដែលមាននិន្នាការគាំទ្រគណបក្សប្រជាធិបតេយ្យខ្លាំង មិនត្រូវបានចាត់ទុកថា ជារដ្ឋប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកាក៏ដោយ។

លោក Trump មិនខ្ជះខ្ជាយពេលវេលាក្នុងការនិយាយយោងទៅលើការចាប់ខ្លួនខ្មាន់កាំភ្លើង កាលពីថ្ងៃទី១៥ ខែកញ្ញា ដែលអាជ្ញាធរចោទប្រកាន់ថា មានគម្រោងបាញ់ប្រហារលោក Trump ខណៈពេលដែលរូបកំពុងលេងវាយកូនហ្គោលនៅទីលានវាយកូនហ្គោលរបស់លោក ក្នុងទីក្រុង West Palm Beach រដ្ឋ Florida។ កាលពីខែកក្កដា ខ្មាន់កាំភ្លើងម្នាក់ផ្សេងទៀត បានធ្វើឲ្យលោក Trump រងរបួស ខណៈដែលលោកបានថ្លែងសុន្ទរកថានៅរដ្ឋ Pennsylvania។ ហើយលោក Trump បាននិយាយថា៖ «ឥឡូវនេះព្រះជាម្ចាស់ បានសង្គ្រោះជីវិតរបស់ខ្ញុំ។ «មិនមែនម្តងទេ ប៉ុន្តែ ២ដង»។

លោក Trump បានស្តីបន្ទោស «ក្រុមមានគំនិតអាក្រក់ឆ្វេងនិយមជ្រុល និងហិង្សា» សម្រាប់ការប៉ុនប៉ងយកជីវិតរបស់លោក ហើយក្រោយមកបានប្រើភាសាស្រដៀងគ្នា ដើម្បីពិពណ៌នាអំពីគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោត គឺលោកស្រី Kamala Harris បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។ តែយ៉ាងណាក្ដី អតីតប្រធានាធិបតីរូបនេះ មិនបានលើកឡើងពីភស្តុតាងណាមួយ ដើម្បីគាំទ្រដល់ការអះអាងរបស់លោក ដែលថា «ក្រុមឆ្វេងនិយមជ្រុល» គឺជាអ្នកទទួលខុសត្រូវ ចំពោះការប៉ុនប៉ងលើជីវិតរបស់លោកនោះឡើយ។

បុរសម្នាក់ឈ្មោះ Ryan Routh វ័យ ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងការកាន់កប់កាំភ្លើង បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm