លោក Peter Sands ប្រធានមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ បាននិយាយថា បម្រែបម្រួលអាកាសធាតុ និងជម្លោះ បង្កជាហានិភ័យដល់កិច្ចខិតខំប្រឹងប្រែងធំចម្បង ដើម្បីលើកកម្ពស់សុខភាពរបស់មនុស្ស នៅពេលដែលបញ្ហាទាំងនេះកើងឡើងត្រួតគ្នានោះ។
លោកកំពុងនិយាយនៅទីក្រុងឡុងដ៍ មុនការចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍ (ទី១៩ ខែកញ្ញា) នៃរបាយការណ៍ឆ្នាំ២០២៤ របស់មូលនិធិសកលដែលគ្របដណ្តប់ការងាររបស់មូលនិធី ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីភាពល្អប្រសើរឡើង ក្នុងការដោះស្រាយជំងឺទាំង៣ បន្ទាប់ពីជំងឺកូវីដ-១៩ បានធ្វើកិច្ចខិតខំប្រឹងប្រែងគាំងដំណើរ។
ទោះបីជាមានការវិវត្តក៏ដោយ ក៏លោក Sands បាននិយាយថា កេរដំណែលជំងឺរាតត្បាតមួយទៀត គឺថា រដ្ឋាភិបាលផ្ដល់ជំនួយ មានការនឿយហត់ ក្នុងការរកលុយ ដើម្បីជួយផ្នែកសុខភាព ដោយបង្កើនការព្រួយបារម្ភអំពីការផ្តល់ហិរញ្ញប្បទានដល់ឆ្នាំ២០២៥ ដើម្បីគ្របដណ្តប់ការងាររបស់មូលនិធិ រវាងឆ្នាំ២០២៦ និងឆ្នាំ២០២៨។
លោក Sands បានលើកឡើងថា៖ «វាពិតជាករណី ដែលសុខភាពសកល ត្រូវបានប៉ះពាល់ដោយបញ្ហា ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងជម្លោះ» ជាបញ្ហាដែលមិនអាចផ្ដាច់ចេញពីសុខភាពបាន។ លោកបានបន្ថែមថា៖ «មនុស្សដូចគ្នា ដែលជាប្រជាជនក្រីក្របំផុត កំពុងររងគ្រោះដោយគ្រោះមហន្តរាយនេះ ៣ដង»។
បម្រែបម្រួលអាកាសធាតុ បានឆក់យកជីវិតមនុស្ស ដោយបង្កើនកង្វះអាហារូបត្ថម្ភ និងបង្កជាជំងឺ ខណៈដែលជម្លោះអាចនាំឲ្យមនុស្សស្លាប់កាន់តែច្រើន ដោយសារការដួលរលំនៃប្រព័ន្ធថែទាំសុខភាព ជាជាងស្លាប់ដោយគ្រាប់កាំភ្លើង និងគ្រាប់បែក៕