នៅក្នុងស្ថានភាពដ៏គួរសង្វេគមួយថតបានដោយកាមេរ៉ាជាប់ខ្លួនរបស់នគរបាល ស្រ្តីជនជាតិថៃវ័យ ៦៤ឆ្នាំម្នាក់ ត្រូវបានពស់ថ្លាន់រួតនៅខេត្ត Samut Prakan របស់ប្រទេសថៃ ។
រូបភាពវីដេអូឃ្លីប ឃើញអ្នកស្រី Arrom Arunro ដេកដួលលើកម្រាលឥដ្ឋផ្ទះរបស់គាត់ ដោយពស់ថ្លាន់ ដែលជាសត្វពស់មួយប្រភេទក្នុងចំណោមសត្វពស់ធំជាងគេបំផុតនៅក្នុងប្រទេសថៃ បានរួតរាងកាយរបស់គាត់ នៅជិតកម្ពោតព្រៃ ។
អ្នកស្រី Arrom រៀបរាប់ពីពេលដែលគាត់លាងចានថា ពេលដែលគាត់អង្គុយចុះ ពស់បានចឹកគាត់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមនគរបាល បានឲ្យដឹងថា ក្រោយរយៈពេល ២ម៉ោង ក្រុមនគរបាល និងក្រុមមន្រ្តី បានជួយសង្រ្គោះអ្នកស្រី Arrom ដែលក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានទាក់ទងលោក Prayoon Pattulee គឺជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុក Phra Samut Chedi ដែលបានបញ្ជាក់ថា រូបភាពវីដេអូឃ្លីបរបស់កាមេរ៉ាជាប់ខ្លួននេះ បានមកពីមន្រ្តីនគរបាលម្នាក់នៅអធិការដ្ឋាននគរបាលរបស់លោក ។
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ បានរាយការណ៍ករណីស្លាប់មនុស្ស ២៦នាក់ ដោយសារពស់ចឹកនៅប្រទេសថៃ អំឡុងឆ្នាំ ២០២៣ ៕