មេបញ្ជាការជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងអ៊ីស្រាអែល «ត្រៀមខ្លួននៅ ចំណុចខ្ពស់ នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល - លីបង់ មួយថ្ងៃបន្ទាប់ដែលឧបករណ៍ចាប់សញ្ញាអគ្គិសនីរាប់ពាន់គ្រឿង បានផ្ទុះនៅទូទាំងប្រទេសលីបង់ ដែលត្រូវសង្ស័យជាការវាយប្រហាររបស់អ៊ីស្រា អែល។
លោក Ori Gordin មេបញ្ជាការនៃទីបញ្ជាការខាងជើងអ៊ីស្រាអែល បាននិយាយបន្ទាប់ពីសមយុទ្ធកងពលតូចចំនួនពីរ ដែលផ្តោតលើការធ្វើឲ្យក្លាយប្រយុទ្ធថ្មើរជើងពិត នៅតំបន់លីបង់ថា៖«យើងប្តេជ្ញាផ្លាស់ប្តូរសន្តិសុខពិត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
សេចក្តីថ្លែងការណ៍របស់យោធា បានបញ្ជាក់ថា សមយុទ្ធរួមមានប្រតិបត្តិការ នៅក្នុងទឹកដីសត្រូវ ការជម្លៀសអ្នករបួសក្រោមការបាញ់ប្រហារ ការសម្របសម្រួលទីស្នាក់ការជាច្រើន និងការការពារតំបន់ភាគខាងជើង។
លោក Gordin បាននិយាយថា៖«មានការប្តេជ្ញាចិត្តពេញលេញពីមេបញ្ជាការ និងកងទ័ពនៅទីនេះ ដែលកំពុងត្រៀមខ្លួននៅចំណុចខ្ពស់បំផុតសម្រាប់បេសកកម្មណាមួយ នៅពេលដែលពួកគេ អាចត្រូវបានចាត់តាំងនោះ»។