អេហ្ស៊ីប ច្រានចោលការផ្លាស់ប្តូរណាមួយ ចំពោះវិធានការប្រតិបត្តិការឆ្លងកាត់ទីក្រុង Rafah

2024/09/19 11:56:35 pm        39


រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បាននិយាយជាថ្មីកាលពីថ្ងៃពុធថា អេហ្ស៊ីប នឹងមិនទទួលយកការផ្លាស់ប្តូរណាមួយចំពោះវិធានការប្រតិបត្តិការនៅច្រកឆ្លងកាត់ទីក្រុង Rafah ដែលបានដាក់ នៅមុនពេលសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ជាពិសេសវិធានការទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភាគីប៉ាឡេស្ទីន។

និយាយនៅក្នុងសន្និសីទសារព័ត៌មាន រួមនៅក្នុងទីក្រុងគែរ ជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចលោក Antony Blinken លោកAbdelatty បានបញ្ជាក់ពីការបដិសេធរបស់ប្រទេសអេហ្ស៊ីបចំពោះវត្តមានយោធានៅតាមបណ្តោយនៃច្រកឆ្លងកាត់ទីក្រុងRafah ខាងភាគីប៉ាឡេស្ទីន និងនៅច្រករបៀង Philadelphi ។

អ្នកការទូតទាំងពីរ បានបញ្ជាក់លើភាពចាំបាច់នៃការទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីបថា ជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាបានស្ថិរភាពក្នុងតំបន់ និងបាននិយាយថាបញ្ហាសំខាន់ៗដែលមិនទាន់បានដោះស្រាយ នៅតែទាក់ទងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់។ អ្នកការទូតទាំងពីរ អះអាងថា ការដោះស្រាយបញ្ហាទាំងនេះ អាស្រ័យលើឆន្ទៈនយោបាយ។

ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអេហ្ស៊ីប គឺជាលើកទី១០ របស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំលើតំបន់ហ្កាហ្សានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ 

ដំណើរទស្សនកិច្ចរបស់លោក ធ្វើឡើងក្នុងពេលមានការព្រួយបារម្ភអំពីជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ ខណៈអ៊ីស្រាអែលបានគំរាមផ្លាស់ប្តូរការផ្តោតសំខាន់ផ្នែកយោធារបស់ខ្លួនពីតំបន់ហ្កាហ្សា ទៅប្រទេសលីបង់ បន្ទាប់ពីជម្លោះរយៈពេល១១ ខែ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm