សមយុទ្ធគ្រោះមហន្តរាយ ត្រូវបានធ្វើនៅតំបន់ភាគកណ្តាលកោះតៃវ៉ាន់នាថ្ងៃព្រហស្បតិ៍នេះ ដោយមានការចូលរួមពីទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមមន្រ្តីឆ្លើយតបសង្រ្គោះបន្ទាន់ ។
សមយុទ្ធនេះ បានធ្វើឡើងជិតដល់ខួបលើកទី ២៥នៃការរញ្ជួយដី Jiji ដែលជាការរញ្ជួយដីស្លាប់មនុស្សច្រើនបំផុតលំដាប់ទី ២ នៅក្នុងប្រវត្តិសាស្រ្តជាប់កំណត់ត្រារបស់កោះតៃវ៉ាន់ ដែលបានសម្លាប់មនុស្ស ២.៤១៥នាក់ មនុស្ស ១១.៣០៥នាក់ រងរបួស និងខូចខាតជាទឹកប្រាក់ ៩,៤ពាន់លានដុល្លារ ។
ជនរងគ្រោះ អាចមើលឃើញត្រូវបានគេសែងលើស្នែងដាក់លើរថយន្តគិលានសង្រ្គោះ ហើយត្រូវបានបញ្ជូនទៅកាន់សំពត់តង់សង្រ្គោះបន្ទាន់ ។
លោក Tsai Chien-an គឺជាអគ្គនាយកមន្ទីរពន្លត់អគ្គិភ័យស្រុក Chiayi បានលើកឡើងពីសារសំខាន់នៃសមយុទ្ធទាំងនេះ ដោយលោកកត់សំគាល់ឃើញពីភាពល្អប្រសើរឡើងនៃការសម្របសម្រួល និងសម្ភារៈទាន់សម័យ ចាប់តំាងពីការរញ្ជួយដី Jiji ។
សមយុទ្ធនេះដែរ ឃើញមានកិច្ចខិតខំពន្លត់អគ្គិភ័យនៅរោងចក្រប្លាស្ទិកក្នុងស្រុក ឃើញមានសម្ភារៈទំនើបៗ រួមទាំងរូបយន្តពន្លត់អគ្គិភ័យ ឃើញមានការត្រៀមលក្ខណៈរួមគ្នារបស់កងកម្លាំងជួយសង្រ្គោះគ្រោះមហន្តរាយកោះតៃវ៉ាន់ ៕



