ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

2024/09/20 01:44:09 am        62

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

 ជាកិច្ចចាប់ផ្តើមក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីប្រវត្តិសាស្ត្រ និង ចំណងមិត្តភាពទាក់ទងដ៏យូរលង់រាប់ពាន់ឆ្នាំរវាងកម្ពុជា-ចិន ហើយក្នុងនោះ វប្បធម៌ ចិនជាចំណែកមួយនៅក្នុងបណ្តុំវប្បធម៌របស់កម្ពុជាបន្ទាប់ពីឥណ្ឌា។ ឯកឧត្តម បន្តថា កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងការកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លើសពីនេះ កម្ពុជា និង ចិន ត្រូវការគ្នាទៅវិញទៅមក និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌតំបន់ និង ពហុភាគី តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើ៖ (១).គុណតម្លៃ៖ សុខសន្តិភាព សន្តិសហវិជ្ជមាន គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (២).ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៖ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងរឹងមាំ។ (៣).ការជួយយឹតយោងគ្នាទៅវិញទៅមក៖ ចំណុចនេះសំដៅលើការកសាងសហគមន៍ជោគវាសនារួម ពោលគឺ បើជោគជ័យគឺជោគជ័យទាំងអស់គ្នា។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា កម្ពុជាចំាបាច់ត្រូវពង្រឹងខ្លួនឱ្យរឹងមាំទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច, សង្គម, អភិបាលកិច្ច និងធនធានមនុស្ស ជាពិសេសវិស័យអភិបាលកិច្ច និងធនធានមនុស្ស ដើម្បីអាចសម្រេចបានជោគជ័យក្នុងការកសាងជោគវាសនារួមកម្ពុជា-ចិន ដែលភាគីទាំងពីរបានសម្រេចបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាននយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពិនិត្យ និងបន្ស៊ីគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីផ្សារភ្ជាប់ចក្ខុវិស័យ១០០ឆ្នាំ-ដំណាក់កាលទី២ របស់ចិន ជាមួយនឹងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងន័យកំណត់អាទិភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើការតភ្ជាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្រ្តផ្សេងទៀតរបស់ចិន។ នៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងស្នើបន្តជួយគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែមានទំនាក់ទំនងល្អទាំងទ្វេភាគី និងពហុភាគី។ ប្រទេសទាំងពីរមានចក្ខុវិស័យស្របគ្នា ក្នុងការពង្រឹង និងរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែប្រសើរ តាមរយៈការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងតំបន់ និងវេទិកាអន្តរជាតិនានា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm