ជប៉ុនស្នើសុំការពន្យល់ឲ្យបានច្បាស់ ក្រោយសិស្សសាលាស្លាប់ បន្ទាប់ពីហេតុការណ៍ចាក់សម្លាប់ក្នុងប្រទេសចិន

2024/09/20 01:50:44 am        58

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានស្នើសុំឲ្យប្រទសចិនផ្តល់ការពន្យល់ដ៏លម្អិតឲ្យបានច្បាស់លាស់ និងចាត់វិធានការសុវត្ថិភាពខ្លាំងក្លា ក្រោយពេលក្មេងប្រុសម្នាក់ បានស្លាប់ បន្ទាប់ពីការវាយប្រហារដោយដេញចាក់នៅទីក្រុងភាគខាងត្បូង Shenzhen របស់ប្រទេសចិន ។

រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ក្រុមមន្រ្តីជប៉ុន បានស្នើសុំប្រទេសចិនឲ្យចាត់វិធានការតាមលទ្ធភាពទាំងអស់ ដើម្បីធានាដល់សុវត្ថិភាពជនជាតិរបស់ពួកគេ បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃពុធលើក្មេងប្រុសជនជាតិជប៉ុនវ័យ ១០ឆ្នាំម្នាក់ ។

លោកស្រី Kamikawa និយាយថា ក្មេងប្រុសម្នាក់នេះ បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

ក្រុមអាជ្ញាធរចិន និយាយថា ក្មេងប្រុសដែលបានស្លាប់ គឺជាជនជាតិជប៉ុនកើតក្នុងគ្រួសារដែលមានឪពុកជាជនជាតិជប៉ុន និងម្តាយជាជនជាតិចិន ហើយត្រូវបានគេចាក់សម្លាប់នៅតាមផ្លូវទៅកាន់សាលារៀន កាលពីវេលាម៉ោងប្រហែល ៨ព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ ដោយឃាតករវ័យ ៤៤ឆ្នាំម្នាក់មានគោត្តនាម Zhong ។

វាគឺជាការវាយប្រហារលើកទី ២នៅជិតសាលាអប់រំជប៉ុននៅក្នុងប្រទេសចិន នារយៈពេលប៉ុន្មានខែកន្លងមកនេះ ។

កាលពីខែមិថុនាកន្លងទៅ បុរសម្នាក់ បានវាយប្រហារថយន្តក្រុងមួយគ្រឿង ប្រើប្រាស់ដោយសាលាជប៉ុននៅទីក្រុងភាគខាងកើត Suzhou បណ្តាលឲ្យជនជាតិចិនម្នាក់ បាត់បង់ជីវិត ដោយសាររូបលោកព្យាយាមការពារស្រ្តីជាម្តាយជនជាតិជប៉ុន និងកូនរបស់នាងពីឃាតករម្នាក់នោះ ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        26
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        26
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm